en     km
en     km

កីឡាករកម្ពុជា ៤ រូបនឹងទៅចូលរួមប្រកួតកីឡាបោះប៊ូលនិងប៉េតង់ជើងឯកពិភពលោកនៅទ្វីបអាហ្វ្រីក

Share

កីឡាករជម្រើសជាតិកម្ពុជា៤រូប នៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា រួមមានកីឡាការិនី អ៊ុក ស្រីមុំ កីឡាការីនី កឹម រតនា កីឡាករ ថោង ឈឿន និងកីឡាករ ស៊ិន វង់ ត្រូវបានជ្រើសរើសឱ្យទៅប្រកួតតំណាងឱ្យកម្ពុជាក្នុងព្រឹត្តិការជើងឯកពិភពលោក។


បើតាមការបញ្ជាក់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ថា ព្រឹត្តិការណ៍នេះ ចាប់ផ្ដើមពីថ្ងៃទី៩ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសបេនីនស្ថិតក្នុងទ្វីបអាហ្វ្រីក។ ប្រភេទកីឡាប្រកួតមាន single, Doubles and Mixed Doubles World Championships។
សូមជម្រាបថា កីឡាការិនី អ៊ុក ស្រីមុំជាម្ចាស់ជើងឯកពិភពលោកជ័យលាភីអន្ដរជាតិជាច្រើន ដូចជាមេដាយមាស World Games នៅBirmingham មានមេដាយមាស World Championship នៅប្រទេសអេស្ប៉ាញ និងមេដាយមាស ស៊ីហ្គេម លើកទី២៩។
ចំណែកកីឡាការិនី កឹម រតនា ជាជម្រើសជាតិក្រោយចប់ការប្រកួតជ្រើសរើសកីឡាករ-កីឡាការិនី ជម្រើសជាតិ ប្រចាំឆ្នាំ២០២៣ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ យ៉ាងណាកីឡាករ ថោង ឈឿន ជាម្ចាស់មេដាយប្រាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៨ និងលើកទី៣២, មេដាយមាស កីឡាប៊ូលជើងឯកអាស៊ីលើកទី៤ផងដែរ។ ចុងក្រោយកីឡាករជម្រើសជាតិ ស៊ិន វង់ ជាម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣១ និងមេដាយប្រាក់ ស៊ីហ្គេម លើកទី៣២នៃកីឡាប៊ូល និងប៉េតង់៕

Share

Image
Image
Image