en     km
en     km

ក្រសួងព្រមានចាត់ការតាមផ្លូវច្បាប់ករណីក្រុមហ៊ុនរោងចក្រសហគ្រាសមិនអនុញ្ញាតឱ្យបុគ្គលិកទៅបោះឆ្នោត

Share

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ករណីម្ចាស់ក្រុមហ៊ុន រោងចក្រ ឬសហគ្រាស ដែលមិនអនុញ្ញាតឱ្យបុគ្គលិកទៅបោះឆ្នោត នឹងត្រូវរងពិន័យដោយច្បាប់ជាធរមាន។ នេះបើតាមសេចក្ដីណែនាំកាលពីថ្ងៃទី១៩ខែកក្ដដា ឆ្នាំ២០២៣ ស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាកដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។

បើតាមក្រសួងការងារ ក្រុមហ៊ុន រោងចក្រសហគ្រាស ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិត អាចឈប់សម្រាក ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដានេះ ដើម្បីចូលរួមបោះឆ្នោត។តាមរយៈសេចក្តីណែនាំនេះដែរ ក្រសួងបានចង្អុយ បង្ហាញដល់អាជ្ញាធរមានសមត្ថកិច្ចដោយ «ប្រគល់ភារកិច្ច ជូនក្រុមអធិការការងារថ្នាក់ក្រសួង និងថ្នាក់មន្ទីររាជធានីខេត្តទាំងអស់ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ចុះត្រួតពិនិត្យ និងអនុវត្តកាតព្វកិច្ចឈប់សម្រាកនេះ យ៉ាងម៉ឹងម៉ាត់។ ក្នុងករណីឃើញបំពានកាតព្វកិច្ចនេះ ត្រូវចាត់វិធានការតាមច្បាប់ជាធរមាន»។

ផ្អែកតាមលិខិតទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី៣ ខែមិថុនា «ការឈប់សម្រាករបស់កម្មករនិយោជិត នឹងទទួលបានប្រាក់ឈ្នួល»។ ទោះយ៉ាងណា ការអនុញ្ញាតឱ្យមន្រ្តីរាជការ និងកម្មករនិយោជិត ឈប់សម្រាក ៣ថ្ងៃជាប់គ្នា ដើម្បីមានពេលទៅចូលរួមបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដានេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានការប្រកាសណែនាំពីសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី៕

Share

Image
Image
Image