en     km
en     km

បេក្ខជននាយករដ្ឋមន្រ្តីថៃលោកPita ប្រឈមមុខនឹងការបោះឆ្នោតមិនច្បាស់លាស់នៅសភា

Share

លោក Pita Limjaroenrat ជាអ្នកកំណែទម្រង់ដែលបានឈ្នះការបោះឆ្នោតកាលពីខែឧសភា ប្រឈមមុខនឹងការបោះឆ្នោតជានាយករដ្ឋមន្ត្រីមិនច្បាស់លាស់នៅក្នុងសភា។រាយការណ៍ដោយ

នៅនាទីចុងក្រោយនេះ លោក Pita ប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ ដែលអាចធ្វើឲ្យលោកបាត់បង់សិទ្ធិជាតំណាងរាស្រ្ត។សម្ព័ន្ធភាពរបស់លោកមាន ៣១២អសនៈតំណាងរាស្រ្តក្នុងរដ្ឋសភា ដែលលោក Pita ត្រូវការរហូតដល់ ៣៧៦ សំឡេងបោះឆ្នោតគាំទ្រលោកឱ្យធ្វើជានាយករដ្ឋមន្ត្រី ពោលគឺលោកត្រូវការសំឡេងគាំទ្រ៦៤សំឡេងបន្ថែម។

ក្រៅពីត្រូវការសំឡេងគាំទ្របន្ថែម លោក Pita ហាក់ដូចជាប្រឈមមុខនឹងផ្លូវច្បាប់មួយទៀតកាលពីថ្ងៃពុធ ទី១២ កក្កដា ឆ្នាំ២០២៣ ដោយតុលាការធម្មនុញ្ញអភិរក្សនិយមដ៏ល្បីល្បាញរបស់ប្រទេសថៃបានទទួលយកពាក្យបណ្ដឹងពីគណៈកម្មាធិការរៀបចំការបោះឆ្នោតចោទលោកថាត្រូវដកអភ័យឯកសិទ្ធិរបស់លោក ដោយសារពាក់ព័ន្ធនឹងភាគហ៊ុននៅស្ថានីយ័ទូរទស្សន៍មួយ។

តុលាការធម្មនុញ្ញថៃនិយាយថា ពេលនេះកំពុងវាយតម្លៃបណ្តឹងចំនួនពីរប្រឆាំងនឹងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ។ ទី១រឿងលោក Pita កាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ទោះបីជាក្រុមហ៊ុននោះមិនបានដំណើរការអស់រយៈពេល១៥ ឆ្នាំហើយក៏ដោយ។ករណីទី២គឺគណបក្ស Move Forward របស់លោក Pita ចង់ធ្វើវិសោធនកម្មច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រ គឺស្មើនឹងការប៉ុនប៉ងផ្តួលរំលំរបបនយោបាយរបស់ប្រទេសថៃទាំងមូល។

វាមិនច្បាស់ទេថានៅពេលណាដែលតុលាការធម្មនុញ្ញនឹងពិចារណាលើករណីនេះ ប៉ុន្តែតាមលក្ខណៈបច្ចេកទេស នៅក្រោមច្បាប់របស់ប្រទេសថៃ លោក Pita នៅតែអាចក្លាយជានាយករដ្ឋមន្ត្រី ទោះបីជាលោកត្រូវបានដកចេញពីសភាក៏ដោយ។

លោក Pita ជាអតីតនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard មានវ័យ៤២ឆ្នាំ និងជាអតីតនាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យា។ កាលពីថ្ងៃព្រហស្បតិ៍ទី១២ កក្កដាលោកបានដឹកនាំអ្នកគាំទ្រពាក់អាវពណ៌ទឹកក្រូចយ៉ាងច្រើននៅក្នុងការប្រមូលផ្តុំដ៏ធំនៅទូទាំងប្រទេសមុនសភាការបោះឆ្នោតតែងតាំងលោក ជានាយករដ្ឋមន្រ្តី។

ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ដែល​មាន​រយៈពេល​ជាច្រើន​ទសវត្សរ៍​ដែល​អាច​ចាប់​មនុស្ស​ដាក់​គុក​ចំពោះ​ការ​និយាយ​ប្រឆាំង​នឹង​រាជានិយម​ត្រូវ​បាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ក្រោម​ការ​ដឹកនាំ​របស់​លោក Prayuth ហើយ​អ្នក​រិះគន់​បាន​និយាយ​ថា​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​បំផ្លាញ​ការ​បញ្ចេញ​មតិ​ដោយ​សេរី។ លោក Pita បានពណ៌នាអាណត្តិរបស់លោក Prayuth ថាជា “ទស្សវត្សរ៍ដែលបាត់បង់” របស់ប្រទេសថៃ ហើយបានសន្យាថានឹងបញ្ចប់វដ្តនៃអំពើពុករលួយ និងការបះបោរយោធារបស់ប្រទេស។ លោក​បាន​សន្យា​ធ្វើ​កំណែ​ទម្រង់​ដែល​នឹង​«​គ្មាន​យោធា ផ្តាច់​មុខ​និង​វិមជ្ឈការ»​ប្រទេស៕

ប្រភព៖ BBC ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣

Share

Image
Image
Image