en     km
en     km

កូរ៉េ​ខាង​ជើងព្រមានពីផលវិបាក “ធ្ងន់ធ្ងរ” ចំពោះយន្តហោះស៊ើបការណ៍អាមេរិក

Share

 

 

ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងលោកស្រីគីម យ៉ូជុង បានអះអាងថា យន្តហោះចម្បាំង​របស់ទីក្រុងព្យុងយ៉ាង បានបាញ់ទម្លាក់យន្តហោះស៊ើបការណ៍អាមេរិក ដែលហោះហើរពីលើតំបន់សេដ្ឋកិច្ចផ្តាច់មុខកូរ៉េខាងជើង កាលពីថ្ងៃចន្ទទី១០ កក្កដា ឆ្នាំ២០២៣ ដោយព្រមានពីផលវិបាក “ធ្ងន់ធ្ងរ” ប្រសិនបើសហរដ្ឋអាមេរិក បន្តហោះឈ្លបយកការណ៍នៅទីនោះទៀត។

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានច្រានចោលការចោទប្រកាន់របស់កូរ៉េខាងជើងថាបានប្រើយន្តហោះស៊ើបការណ៍នៅលើទឹកដីកូរ៉េខាងជើង ហើយបានជំរុញឱ្យប្រទេសនេះបញ្ឈប់រាល់ទង្វើ ឬវោហាសាស្ត្រដែលបង្កើនភាពតានតឹងបន្ថែមទៀត។

ប្រទេសកូរ៉េខាងជើងបានគម្រាមស្រដៀងគ្នានេះជាច្រើនលើកមកហើយជុំវិញសកម្មភាពឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក ប៉ុន្តែការគំរាមចុងក្រោយនេះបានកើតឡើងក្រោយមានភាពតានតឹងកាន់តែខ្លាំងដោយការសាកល្បងកាំជ្រួចរបស់កូរ៉េខាងជើងកាលពីដើមឆ្នាំនេះ។

លោកស្រី គីម យ៉ូជុង ដែលជាមន្ត្រីគោលនយោបាយការបរទេស និងជាប្អូនស្រីលោក គីម ជុងអ៊ុន បានអះអាងថា យន្តហោះចារកម្មរបស់សហរដ្ឋអាមេរិកបានចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់កូរ៉េខាងជើងចំនួន៨ដងកាលពីថ្ងៃចន្ទទី១០កក្កដា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីយប់ថ្ងៃច័ន្ទ លោកស្រីគីមបានអះអាងថា កូរ៉េខាងជើងបានយកយន្តហោះចម្បាំងដេញវាឱ្យទៅឆ្ងាយ។

លោកស្រី គីម យ៉ូជុង បាននិយាយថា “ឧបទ្ទវហេតុដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយយន្តហោះចារកម្មរបស់សហរដ្ឋអាមេរិកបានឈ្លានពានក្នុងលំហអាកាសតំបន់សេដ្ឋកិច្ចផ្ដាច់មុខ” របស់កូរ៉េខាងជើងក្នុងរយៈពេលចម្ងាយ២០-៤០ គីឡូម៉ែត្រ។

កាលពីព្រឹកថ្ងៃចន្ទ ក្រសួងការពារជាតិរបស់កូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថាយន្តហោះឈ្លបយកការណ៍អាមេរិកបានហោះចូលក្នុង “ដែនអាកាស” របស់ខ្លួនជាច្រើនដង ហើយបានព្រមានថាយន្តហោះទាំងនោះអាចនឹងត្រូវបាញ់ទម្លាក់។សេចក្តីថ្លែងការណ៍នេះហាក់ដូចជាបង្ហាញពីការឈ្លានពានចូលក្នុងដែនអាកាសរបស់កូរ៉េខាងជើង លោកស្រី Kim Yo-jong បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានឃ្លាំមើលពីលើអាកាសតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់កូរ៉េខាងជើង ដែលមានចម្ងាយ ២០០ម៉ាយសមុទ្រពីទឹកដីរបស់ខ្លួន ដែលកូរ៉េខាងជើងមានសិទ្ធិគ្រប់គ្រងធនធានធម្មជាតិនៅទីនោះ។

លោកស្រី Sabrina Singh លេខាធិការផ្នែកសារព័ត៌មានរបស់មន្ទីរបញ្ចកោណបានហៅការអះអាងរបស់កូរ៉េខាងជើងថាអាមេរិកបានរំលោភលើដែនអាកាសរបស់ខ្លួន”គ្រាន់តែជាការចោទប្រកាន់”ប៉ុណ្ណោះ។លោក​​​​ស្រី Singh បាននិយាយថា “ដូចដែលសហរដ្ឋអាមេរិកតែងតែប្តេជ្ញាចិត្តក្នុងការហោះហើរ ធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវស្របតាមច្បាប់អន្តរជាតិ និងជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង”។

លោក Matthew Miller អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​បាន​ជំរុញ​កូរ៉េ​ខាង​ជើង​បញ្ឈប់​ “សកម្មភាព​ដែលនាំឱ្យមានភាពតានតឹង” និង​ងាកមករកដំណោះស្រាយការទូត​

វិញ។

នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានបដិសេធថា អាមេរិកមិនបានហោះហើរយន្តហោះចារកម្មណាមួយចូលទៅក្នុងទឹកដីកូរ៉េខាងជើងទេ។ អ្នកនាំពាក្យលោក Lee Sung-joon បាននិយាយនៅក្នុងសន្និសីទព័ត៌មានខ្លីមួយថា សហរដ្ឋអាមេរិកកំពុងធ្វើសកម្មភាពឈ្លបយកការណ៍តាមស្តង់ដារ ដោយមានការសម្របសម្រួលជាមួយយោធាកូរ៉េខាងត្បូង។

កាលពីថ្ងៃអង្គារទី១១ កក្កដា ឆ្នាំ២០២៣ លោកស្រី Kim Yo-jong បានចេញសេចក្តីថ្លែងការណ៍មួយទៀតដោយថ្លែងថា ការបង្កើនសកម្មភាពឈ្លបយកការណ៍របស់សហរដ្ឋអាមេរិកកំពុងរំលោភលើអធិបតេយ្យភាពរបស់កូរ៉េខាងជើង ហើយកងកម្លាំងសហរដ្ឋអាមេរិកនឹង “ស្គាល់ផលវិបាកធ្ងន់ធ្ងរ” ប្រសិនបើពួកគេនៅតែបន្តហោះហើរ៕

ប្រភព៖ The Guardian ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣

Share

Image
Image
Image