en     km
en     km

បទយកការណ៍៖ វីរភាពរបស់បណ្ឌិត កែម ឡី ស្ថិតក្នុងការចង់ចាំនៃអ្នកប្រជាធិបតេយ្យ

Share

ភ្នំពេញ៖ ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២៣នេះជាថ្ងៃគម្របខួប ៧ឆ្នាំនៃការបាត់បង់ជីវិតរបស់លោកបណ្ឌិតកែម ឡី។ ទឹកចិត្តក្លាហាននិងស្នាដៃនៃការវិភាគបើកបង្ហាញការពិតក្នុងសង្គមរបស់លោកបណ្ឌិតត្រូវបានមហាជនប្រុសស្រីចង់ចាំមិនភ្លេច ហើយថ្ងៃនៃការស្លាប់លោកបណ្ឌិត កែម ឡី ត្រូវបានអ្នកប្រជាធិតេយ្យរាប់បញ្ចូលក្នុងប្រតិទិនពួកគេ។ ហើយក្នុងឱកាសថ្ងៃរំលឹកខួប ៧ឆ្នាំនេះដែរ គេសង្កេតឃើញក្រុមយុវជនសកម្មជនបរិស្ថាននិងអ្នកនយោបាយ និងក្រុមគ្រួសារលោកបណ្ឌិត កែម ឡី បានប្រារព្ធពិធីរំលឹកខួបនេះតាមទីតាំងរៀងៗខ្លួន។

ចង់ដឹងថាតើវីរភាពរបស់លោកបណ្ឌិត កែម ឡី ដក់ជាប់ក្នុងជម្រៅចិត្តរបស់មហាជនប្រុសស្រីយ៉ាងណា? តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា គុជ ស៊ី កុល ដូចតទៅ!

Share

Image
Image
Image