en     km
en     km

កីឡាការិនី ស្រួង ភារី៖ បើយើងជាមនុស្សអស្ចារ្យយើងក៏អាចធ្វើឱ្យកម្ពុជាអស្ចារ្យដែរ

Share

កីឡាការិនីពូកែថ្វីដៃប៊ីយ៉ែការ៉ុម និងស្នូកឃ័រ ស្រួង ភារី បានទទួលជ័យជម្នះ លើអាជីពរបស់ខ្លួនលើទឹកដីកូរ៉េម្ដងទៀតហើយ ពោលគឺកាលពីនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងកម្មវិធី SILKROAD&ANSAN PBA-LPBA Championship ។


ក្រោយទទួលពានរង្វាន់ អ្នកស្រីបានលើកឡើងថាក្នុងសម្តីដើមយ៉ាងដូច្នេះថា៖«បើយើងជាមនុស្សអស្ចារ្យ យើងក៏ធ្វើឱ្យកម្ពុជាអស្ចារ្យដែរ»។
បន្ថែមពីនេះអ្នកស្រីបានយកជ័យជម្នះនេះ ជូនដល់ប្រជាជនកម្ពុជានឹងភ្ជាប់ឃ្លាក្នុងសំណេរដើមទៀតថា៖«បើយើងខ្លាំងធ្វើឱ្យកម្ពុជាខ្លាំង បើយើងខ្លាំងប្រជាជនយើងក៏ខ្លាំង យើងនឹងជានិមិត្តរូបដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជា»។


អ្នកស្រី ស្រួង ភាវី គឺជាស្រ្ដីកម្ពុជាទីមួយដែលមានឈ្មោះល្បីល្បាញលើកីឡាប៊ីយ៉ែការ៉ុមលើទឹកដីកូរ៉េខាងត្បូង។ អ្នកពូកែថ្វីដៃរូបនេះ ជាជើងខ្លាំងលេខមួយប្រចាំនៅប្រទេសកូរ៉េ និងលេខពីរនៅលើពិភពលោក លើវិញ្ញាសាកីឡាប៊ីយ៉ែមការ៉ុម។ អ្នកស្រីធ្លាប់បានលើកឡើងកាលពីពេលចូលរួមកម្មវិធីស៊ីហ្គេមលើកទី ៣២នៅកម្ពុជាថា នៅប្រទេសកូរ៉េឱ្យតែលឺថា ប្រកួតប៉ះជាមួយអ្នកស្រីគេតែងតែខ្លាចរអាគ្រប់គ្នា។


ស្រួង ភាវី តែងតែយកថវិកាពីការប្រកួតនានា បង្វែរទៅធ្វើកម្មវិធីសម្បុរធម៌ នឹងជួយដល់កុមារកម្ពុជា។ ជាក់ស្ដែងអ្នកស្រីទើបនាំគ្រូពេទ្យមកពីកូរ៉េ ដើម្បីព្យាបាលដល់កុមារកម្ពុជាដែលមានជំងឺបេះដូង។ ជាមួយគ្នា អ្នកស្រីក៏ជាទូតសុច្ឆន្ទៈតំណាងឱ្យអង្គការធំនៅប្រទេសកូរ៉េ ដើម្បីជួយដល់កុមារនៅកម្ពុជា ដែលមានជំងឺបេះដូងចំហរ យកមកព្យាបាលនៅប្រទេសកូរ៉េផងដែរ៕

Share

Image
Image
Image