en     km
en     km

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ការផ្សព្វផ្សាយសារៈសំខាន់នៃសត្វព្រៃដល់កុមារជាវិធីបណ្តុះស្មារតីអភិរក្សនិយមលើបរិស្ថានទៅថ្ងៃអនាគត

Share

បាត់ដំបង៖ យុទ្ធនាការអន្ទាក់សូន្យដែលផ្តួចផ្តើមដោយក្រសួងបរិស្ថានមិនមែនត្រឹមតែចូលព្រៃដោះយកអន្ទាក់សត្វនិងឃាតខ្លួនជនល្មើសនោះទេ តែអ្វីដែលជាគន្លឹះស្នូរនោះគឺការអប់រំពីធនធានធម្មជាតិជាផ្នែកមួយសំខាន់ដើម្បីបណ្តុះស្មារតីពលរដ្ឋពិសេសសិស្សានុសិស្សពីវ័យកុមារឱ្យចេញស្រលាញ់ថែរក្សាបរិស្ថាន។ នៅពេលដែលពួកគេមានស្មារតីជាអ្នកអភិរក្សនិយមហើយនោះ កិច្ចគាំពារធនធានធម្មជាតិទទួលបានជោគជ័យ ដ្បិតថា អ្នកជំនាន់ក្រោយបានយល់ដឹងមហន្តរាយកាលបើបាត់បង់ធម្មជាតិពិសេសសត្វព្រៃ។

ដើម្បីជ្រាបកាន់តែច្បាស់សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលរៀបរៀងដោយលោក កែវ សុខា ដូចតទៅ។

ខាងក្រោមជាកម្រងរូបភាពថតដោយក្រុមការងារក្រសួងបរិស្ថានក្នុងកម្មវិធីបិទយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នៅខេត្តបាត់ដំបង៖

Share

Image Not Found
Image

ព័ត៌មានទាក់ទង