en     km
en     km

លោក ចាប តូ ជនមានពិការភាពភ្នែកទទួលបានតួនាទីធំនៅក្រសួងសង្គមកិច្ច

Share

យោងតាមព្រះរាជក្រឹត្យរបស់អង្គព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ឡាយព្រះហត្ថលេខាចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេចតែងតាំងជនមានពិការភាពមួយរូប គឺលោក ចាប តូ ឱ្យក្លាយជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

តំណាលគ្នា លោកស្រី ញ៉ែម មរកត ដែលគេស្គាល់ថាជាម្ដាយរបស់ជនមានពិការភាពភ្នែកគ្រប់រូប រួមជាមួយលោកលោក ចាប តូ ដែរនោះ ក៏បានតែងតាំងជារដ្ឋលេខាធិការក្រសួងកិច្ចការនារីផងដែរពីព្រះមហាក្សត្រ។


សូមជម្រាបថា នេះជាលើកទី១មួយហើយ ដែលជនមានពិការភាពទទួលបានតំណែងខ្ពស់ក្នុងជួររាជរដ្ឋាភិបាលបែបនេះ។ លោក ចាប តូ គឺជាប្រធានសមាគមនតន្ដ្រីជនពិការ។
ចំណែក លោកស្រី ញ៉ែម មរកត ដែលជាអតីតអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ទទួលបន្ទុកផ្នែកពិការភាព គឺជាស្ដ្រីថ្នាក់ដឹកនាំមួយរូបដែលមើលថែក្មេងកំព្រាពិការភ្នែក និងជនពិការ៧០០នាក់។ លោកស្រីបានចូលរូមក្នុងវិស័យពិការភាព សហគ្រិនស្ត្រី ក្រុមផលិតនៅតាមសហគមន៍ និងវិស័យកីឡា។ ជាក់ស្ដែង កាលពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ជនមានពិការភាពភ្នែកមួយក្រុម ដឹកនាំដោយលោកស្រី បានចូលរួមប្រកួតទទួលបានមេដាយប្រាក់ចំនួន៣គ្រឿង និងសំរិទ្ធ៧គ្រឿង៕

Share

Image
Image
Image