en     km
en     km

អ្នកនាង Mara Aquino ទទួលការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គម

Share

អ្នកនាង Mara​ Aquino ជាពិធីការិនីលំដាប់ប្រទេសហ្វីលីពិន បានធ្វើឱ្យមហាជនចងចាំរូបនាងយ៉ាងខ្លាំង ក្រោយនាងមកធ្វើជាពិធីករក្នុងកម្មវិធីប្រកួត Games នៅកម្ពុជា ដោយនាងស្លៀកពាក់ប្រពៃណីខ្មែរ និងស្រែកថា «Cambodia ហ៊ោមួយមក»។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅក្នុងបណ្ដាញសង្គមមិនថា ហ្វេសប៊ុក ធូយូបឬតិកតុក មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើពិធីការិនី Mara Aquino ដែលជាអ្នកសម្របសម្រួលការប្រកួតព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Mobile Legends និងបានរៀបចំឡើងនៅកម្ពុជា។

នៅក្នុងថ្ងៃប្រកួតវគ្គ Knock Out, អ្នកនាងMara បានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ និងនិយាយដោយសំឡេងមុតមាំជាភាសាខ្មែរថា “Cambodia​ ហ៊ោមួយមក” ធ្វើឱ្យមហាជនចាប់អារម្មណ៍ទៅលើរូបនាងយ៉ាងខ្លាំង។ និយាយដោយសំឡេងលើកដាក់ចុះឡើង និងច្បាស់ៗ អ្នកនាង Mara គឺជាពិធីការិនីលេខមួយលំដាប់ប្រទេសហ្វីលីពិន។ នាងធ្លាប់កាន់កម្មវិធីប្រគល់ពានរង្វាន់ធំៗ ដូចជា M World Championship series, PML Philippines និង Mobile legends Southeast Asian Cup (MSC) ដែលទើបបញ្ចប់នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

អ្នកនាង Mara Aquino មានបទពិសោធន៍ជាងមួយទសវត្សរ៍ក្នុងការធ្វើជាពិធីការិនីព្រឹត្តិការណ៍កីឡាប្រពៃណីក្នុងស្រុក និងពិភពលោក រួមទាំងក្រៅប្រទេសដូចជាកាណាដា ហ្វីលីពីន ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងកម្ពុជា។

មុនពេលរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក Maraជាអ្នករាយការណ៍នៅតុលាការនៅក្នុងសមាគមអត្តពលិកជាតិ ហ្វីលីពីន (NCAA) ពីឆ្នាំ ២០១២-២០២១៤ និងសមាគមបាល់បោះហ្វីលីពីន (PBA) ក្នុងឆ្នាំបន្ទាប់។ ក្រោយមកទៀត អ្នកនាងបានធ្វើជាពិធីការិនីការប្រកួត NBA 3x ពីឆ្នាំ ២០១៣-២០១៦ និងព្រឹត្តិការណ៍កីឡាបាល់បោះដ៏ល្បីល្បាញលើពិភពលោកផ្សេងទៀតដូចជា FIBA ​​3×3 World Tour នៅប្រទេសកាណាដា និងប្រទេសជប៉ុន។

ក្នុងឆ្នាំ2020 អ្នកនាងជាអ្នករៀបចំពិធីករ នៃការប្រកួតកីឡាអូឡាំពិករដូវក្តៅដែលធ្វើឡើងនៅទីក្រុងតូក្យូ។ Mara ចូលចិត្តថតសកម្មភាពប្រចាំថ្ងៃរបស់នាងតាមរយៈ vlogs ឬលេងហ្គេមទូរស័ព្ទនៅពេលទំនេរ។​ ក្រៅពីអាជីពជាពិធីការិនី Mara គឺជាអ្នកហាត់ក្បាច់គុនហ្វីលីពីនខ្សែក្រវាត់ខ្មៅ ដែលមានជំនាញខាងអាវុធ។ នេះបើតាមការឱ្យដឹងពីគេហទំព័រ linkedIn៕

 

Share

Image
Image
Image