en     km
en     km

អ្នកស្រី ស្រួង ភាវី នឹងនាំវេជ្ជបណ្ឌិតកូរ៉េមកកម្ពុជាពិនិត្យជំងឺ៤ប្រភេទដល់កុមារ

Share

អ្នកស្រី ស្រួង ភាវី ម្ចាស់មេដាយមាសប៊ីយ៉ែការ៉ុម៣បាំង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ បានឱ្យដឹងថា អ្នកស្រីនឹងនាំក្រុមវេជ្ជបណ្ឌិតកូរ៉េមកព្យាបាលជំងឺ ៤ប្រភេទ ជូនដល់កុមារកម្ពុជា តាមរយៈកម្មវិធីសម្បុរសធម៌របស់អ្នកស្រី។ បើតាមការបញ្ជាក់របស់អ្នកស្រីលើវីដេអូបានឱ្យដឹងថា ក្រុមការងាររបស់អ្នកស្រីនឹងមកនៅថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។


យ៉ាងណាអ្នកស្រីមិនបានបញ្ជាក់ពីការងារមនុស្សធម៌ព្យាលបាលជំងឺកុមារនេះ ថានៅទីកន្លែងនោះទេ ដោយសារក្រុមការងារកំពុងរៀបចំ។ តែយ៉ាងណាអ្នកស្រីបានឱ្យដឹងថា បងប្អូនដែលចង់ចូលរួម ឬស្ម័គ្រចិត្តជួយការងារមនុស្សធម៌នេះ អាចចូលរួមជាមួយអ្នកស្រីបាន។


សូមជម្រាបថា អ្នកស្រី ស្រួង ភាវី បានបរិច្ចាកថវិកាពីការប្រកួតនានា ចូលទៅមូលនិធិសម្បុរសធម៌របស់ខ្លួនដើម្បីជួយដល់កុមារកម្ពុជា។ ជាមួយគ្នានៃនាំវេជ្ជបណ្ឌិតមកព្យាបាលនៅកម្ពុជា អ្នកស្រីក៏ធ្លាប់ប្រកាស អំពីការនាំកុមារកម្ពុជា ទៅព្យាបាលដល់កូរ៉េតែម្ដងលើជំងឺបេះដូង៕

Share

ព័ត៌មានទាក់ទង

Image