en     km
en     km

បទយការណ៍៖ អ្នកស្រី យ៉ុង ស្រី តស៊ូបោសសំរាមតាមផ្លូវ ប្ដេជ្ញាផ្គត់ផ្គង់កូន២នាក់ឱ្យរៀនចប់បរិញ្ញាបត្រ

Share

អ្នកស្រី យ៉ុង ស្រី ជាអ្នកបោសសំអាតផ្លូវម្នាក់ ប្រឹងប្រែងខិតខំតស៊ូធ្វើការយកប្រាក់កម្រៃផ្គត់ផ្គង់កូនទាំងពីររបស់ឱ្យបានរៀនចប់ ទោះជាការងាររបស់ខ្លួនពេលនេះលំបាកយ៉ាងណាក៏ដោយ។ ស្ត្រីមេម៉ាយវ័យជាង៦០ឆ្នាំរូបនេះ តែងក្រោកពីព្រលឹម រៀបចំបាយម្ហូប ដើម្បីយកទៅធ្វើការនៅតំបន់ឧស្សាហកម្មកោះពេជ្រ ដែលមានចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីផ្ទះអ្នកស្រី ដោយអ្នកស្រីធ្វើដំណើរដោយប្រើប្រាស់កង់ ជាមធ្យោបាយ។ អ្នកស្រីប្តេជ្ញាថា នឹងតស៊ូឱ្យកូនៗរៀនចប់មានចំណេះដឹង មិនឱ្យលំបាកបាកដោយសារមិនចេះអក្សរដូចអ្នកស្រីឡើយ។ ជាបន្តសូមនាង កញ្ញា លោក លោកស្រី ស្ដាប់នូវបទយកការណ៍របស់លោក គីម ចាន់ចាវ ដោយមេត្រី!

Share

Image
Image
Image