en     km
en     km

បទសម្ភាសន៍៖ សាវតារបេក្ខភាពស្ដ្រីនាយករដ្ឋមន្ដ្រីនៃគណបក្សស្ដ្រីដើម្បីស្ដ្រី

Share

ក្នុងចំណោមគណបក្សប្រកួតប្រជែងទាំង១៨ ដែលទទួលស្គាល់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គេសង្កេតឃើញមានគណបក្ស២ប៉ុណ្ណោះដែលមានបេក្ខភាពរបស់ខ្លួនជាស្ដ្រីឈរឈ្មោះជាតំណាងរាស្ដ្រ។ ក្នុងនោះគណបក្សស្ដ្រី ដើម្បីស្ដ្រី មានលោកស្រី ស៊ឺង សុធី ជាបេក្ខភាពនាយករដ្ឋមន្ដ្រី សម្រាប់ការបោះឆ្នោតតំណាងរាស្ដ្រនិតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះដែរ។ លោកស្រីបានបញ្ចប់ការសិក្សាផ្នែកច្បាប់ និងជាម្ចាស់អាជីវកម្មសណ្ឋាគារមួយនៅក្រុងសៀមរាប ក្រោយមកបានបោះជំហានចូលប្រឡូកក្នុងវិស័យនយោបាយនៅឆ្នាំ២០១៩ និងត្រូវបានតែងតាំងជាប្រធានបក្ស។ តើមានកត្តាអ្វីដែលជំរុញឱ្យស្ដ្រីម្ចាស់អាជីវកម្មរូបនេះ ឈានជើងចូលរួមប្រកួតប្រជែងជានាយករដ្ឋមន្ដ្រីក្នុងអាណត្តិនេះ? ចង់ជ្រាបច្បាស់សូមនាង កញ្ញា លោក លោកស្រី អញ្ចើញស្ដាប់បទសម្ភាសន៍រវាងលោក ឡាក់ ច័ន្ទតារា និងលោកស្រី ស៊ឹង សុធី ដូចតទៅ៖

Share

Image
Image
Image