en     km
en     km

(បទសម្ភាស) កញ្ញា ពុធ ចាន់រស្មី ជម្នះការរារាំងពីគ្រួសារហាត់គុនល្បុក្កតោក្លាយជាម្ចាស់មេដាយស៊ីហ្គេម

Share

កីឡាការិនី ពុធ ចាន់រស្មី ម្ចាស់មេដាយប្រាក់ គុនល្បុក្កតោ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម បានរៀបរាប់ឱ្យដឹងថា ទម្រាំហាត់គុនរហូតក្លាយជាម្ចាស់មេដាយក្នុងព្រឹត្តិការណ៍តំបន់នេះ គឺត្រូវឆ្លងការទិទៀនពីមជ្ឈដ្ឋានមួយចំនួន និងការរារាំងពីគ្រួសារ ដែលចង់ឱ្យកូនស្រីធ្វើការក្នុងការិយល័យ ជាជាងធ្វើជាអ្នកវាយដំ ឬជាអ្នកកីឡា។
ជាយុវតីម្នាក់ដែលស្ថិតក្នុងវ័យសិក្សា ចាន់រស្មី បានហាត់គុនល្បុក្កតោ និងតៃក្វាន់ដូ ដោយមិនឱ្យអ្នកផ្ទះដឹង ប៉ុន្តែការលួចលាក់ហាត់នេះត្រូវបានបែកធ្លាយនៅពេលដែលកីឡាការិនី ពុធ ចាន់រស្មី ចាប់ផ្ដើមមានស្នាដៃ និងមានឈ្មោះបោះសំឡេង។ ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី ម្ចាស់មេដាយប្រាក់ស៊ីហ្គេម រូបនេះ អះអាងថាខ្លួននឹងធ្វើជាគ្រូបង្វឹក ក្បាច់គុនល្បុក្កតោ និងតៃក្វាន់ដូនេះ ដើម្បីចែករំលែងចំណេះដឹងដល់យុវជនដ៏ទៃទៀត។ ជាបន្តសូមនាងកញ្ញា លោក លោកស្រី ស្ដាប់នូវបទសម្ភាស រវាង លោក គីម ចាន់ចាវ ជាមួយកីឡាការិនី ពុធ ចាន់រស្មី ដោយមេត្រី

Share

Image
Image
Image