en     km
en     km

កីឡាការិនីមានពិការភាពកម្ពុជា ២រូបទទួលបានមេដាយមាសលើវិញ្ញាសាររត់ចម្ងាយនៅព្រឹកនេះ

Share

អត្តពលិកជនមានពិការភាពកម្ពុជាចំនួន២រូប នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានឈ្នះមេដាយមាសម្នាក់មួយគ្រឿង លើវិញ្ញាសាររត់ចម្ងាយដូចគ្នាតែចម្ងាយរត់ខុសគ្នា។ កីឡាការិនី ងួន រតនា អត្តពលិករត់ចម្ងាយ ១៥០០ម៉ែត្រ និងកីឡាការិនី យិន សូត អត្តពលិករត់ចម្ងាយ៨០០ម៉ែត្រ។


លើវិញ្ញាសាររត់ចម្ងាយនេះដែរ អត្តពលិកមានពិការភាពកម្ពុជាមួយទៀត គឺកីឡាការិនី ស៊ុន ស្រីមុំ បានឈ្នះមេដាយប្រាក់ក្នុងវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រដែរ។

ផ្អែកតាមតារាងមេដាយមាសក្នុងព្រឹត្តិការណ៍អាស៊ានផារ៉ាហ្គេមលើកទី១២ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី០៦ ខែមិថុនានេះ កម្ពុជាទើបតែទទួលបានមេដាយមាសចំនួន ៤គ្រឿងប៉ុណ្ណោះ ហើយជាមេដាយមាសរកបានឱ្យអត្តពលិកជាស្ដ្រី។


តាមចំនួនមេដាយមាសនេះ នាំឱ្យកម្ពុជាឈរនៅលេខរៀងទី៨ ដែលលេខរៀងទី១ បានទៅលើប្រទេសឥណ្ឌូនេស៊ីមេដាយមាស៣៨គ្រឿង ហើយលេខ២បានលើប្រទេសថៃ មេដាយមាស២២គ្រឿង និងលេខ៣ ប្រទេសវៀតណាមមេដាយមាស១៧គ្រឿង។ ចំណែកប្រទេសទីម័រមិនទាន់ទទួលបានមេដាយមាសទេ៕

Share

Image
Image
Image