en     km
en     km

លោកស្រី ពោធិតី សាវត្ថី៖ លាសញ្ជាតិហូឡងដ៍មកប្រឡូកនយោបាយជួយប្រជាជាតិខ្មែរ

Share

លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានប្រកាសលាសញ្ជាតិ ហូឡងដ៍មកកាន់តំណែងជាប្រធានបក្ស ភ្ជាប់ជាមួយការប្ដេជ្ញាប្រគល់ជីវិតនយោបាយរបស់ខ្លួនដល់ប្រជាជាតិខ្មែរ។

ក្នុងនាមជាស្ដ្រីមួយរូបដែលសម្រេចចូលរួមក្រឡូកឆាកនយោបាយលោកស្រី ពោធិតី សាវត្ថី បានដាក់ចេញនូវគោលនយោបាយ ជាច្រើនចំណុចដោយប្រកាន់យកគោលការណ៍មាតាធិបតេយ្យ និងបន្ដជូតទឹកភ្នែកអយុត្តិធម៌លើវង់ភក្ត្រ័ប្រជារាស្ដ្រខ្មែរឱ្យបានស្អាត។


ក្រៅពីនេះ លោកស្រីបានចេញគោលនយោបាយ ដោះស្រាយជម្លោះដីធ្លី និងបញ្ហាសង្គមផ្សេងៗទូទាំងប្រទេសប្រកបដោយតម្លាភាពត្រឹមត្រូវ និងយុត្តិធម៌។ ក្នុងនោះដែរលោកស្រីថា គោលការណ៍បក្សគឺឈានទៅបំបាត់អំពើពុករលួយឱ្យមានប្រសិទ្ធិភាពខ្ពស់។
ចំណែកផ្នែកកសិកម្មវិញ អ្នកនយោបាយស្ដ្រីក្នុងអាណត្តិទី៧នេះអះអាងថា នឹងកែទម្រង់ប្រព័ន្ធកសិកម្ម និងប្រព័ន្ធធារាសាស្ដ្រ ដើម្បីឆ្លើយតបតាមតម្រូវការប្រជាកសិករ និងកាត់បន្ថយគ្រោះទឹកជំនន់។
បន្ថែមលើនេះក៏ដាក់ថារកទីផ្សាសម្រាប់កសិផល និងឧស្សាហផល ដើម្បីលើកកម្ពស់ជីវភាពកសិករ និងកម្មករ។ ទាក់ទងប្រព័ន្ធសុខាភិបាល ប្រព័ន្ធអប់រំ លោកស្រី សាវត្ថីថា នឹងធ្វើកំណែទម្រង់ឱ្យប្រសើរឡើង ដោយមានព្រះសង្ឃបង្រៀនសិស្សអំពីសាសនា ផ្ដល់កម្ចីសិស្សរៀនសូត្រជាដើម។
សូមជម្រាបថាលោស្រី ពោធិតី សាវត្ថី ត្រូវបានជម្លៀសជាជនភៀសខ្លួនតាមរយៈអង្គការសហប្រជាជាតិទៅកាន់ទីក្រុងបាងកក ក្រោយចូលរួមមហាបាតុកម្មនឹងបក្សដទៃទៀតកាលពីអាណត្តិទី២ ឆ្នាំ១៩៩៨ ។ លោកស្រីត្រូវបានចោទពីបទញុះញ៉ងឱ្យមានអំពើហិង្សា។ លោកស្រីក៏បានស្នើទៅកាន់អង្គការសហប្រជាជាតិ ទៅរស់នៅប្រទេសហូឡងដ៍ រហូតទទួលបានសញ្ជាតិ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង