ម្ចាស់មេដាយមាស ៤គ្រឿង ប្រាក់១ និងសំរឹទ្ធ១ កីឡាការិនីវ៉ូវីណាម ប៉ាល់ ឆរស្ម៊ី បានសម្រេចក្តីបំណងដ៏ធំរបស់ខ្លួនជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មុនចូលនិវត្តន៍ពីអាជីពកីឡាវ៉ូវីណាម។ ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី កីឡាការិនីម្ចាស់មេដាយមាសវ៉ូវីណាមរូបនេះ អះអាងថា បើទោះបីជាខ្លួនចូលនិវត្តន៍ក្ដី ប៉ុន្តែនៅតែបន្តធ្វើជាគ្រូបង្វឹក ដើម្បីបង្ហាត់ដល់យុវជន ជាពិសេសយុវតីជំនាន់ក្រោយ ពីប្រភេទកីឡាឯកទេសរបស់ខ្លួននេះ ដើម្បីបានអ្នកស្នងតំណែង និងលើកស្ទួយវិស័យកីឡានៅកម្ពុជា។ អ្នកនាង ប៉ាល់ ឆរស្ម៊ី ក៏បានរម្លឹក ពីដើមចមកាលហាត់កីឡានេះផងដែរ ដោយកីឡាការិនីរូបនេះហាក់មានសំណាង ដែលឳពុកម្ដាយ បងប្អូន លើកទឹកចិត្តជំរុញតាំងពីក្មេង រហូតដល់មានស្វាមីៗនៅតែគាំទ្រផ្ដល់កម្លាំងចិត្តមិនដែលហាមឃាត់ឡើយ។ ដើម្បីលម្អិតសូមនាង កញ្ញា លោក លោកស្រី ស្ដាប់បទសម្ភាស រវាង លោក គីម ចាន់ចាវ ជាមួយ អ្នកនាង ប៉ាល់ ឆរស្ម៊ី ៖