en     km
en     km

ក្រសួងអប់រំបានពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់ពីWHOក្រោយដាក់បម្រាមថ្នាំជក់តាមសាលារៀន

Share

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រសួងអប់រំ យុវជន និងកីឡាប្រកាសថា ក្រសួងបានទទួលពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់ ពីអង្គការសុខភាពពិភពលោកWHO ។ ពានរង្វាន់នេះបានដោយសារក្រសួងដាក់គោលនយោបាយ និងលើកកម្ពស់ការហាមឃាត់ការប្រើប្រាស់ ការផលិតផលថ្នាំជក់នៅតាមគ្រឹះស្ថានសិក្សាក្នុងប្រទេសកម្ពុជា នាពេលកន្លងមកប្រកបដោយប្រសិទ្ធភាព។


កាលពីខែមិថុនា ឆ្នាំ២០២២ ក្រសួងអប់រំបានចេញសេចក្ដីណែនាំស្ដីពីការទប់ស្កាត់ ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs នៅតាមសាលាទាំងរដ្ឋ និងឯកជន ដោយអះអាងថា ផលិតផលទាំងនេះបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ដូចជាជំងឺមហារីក បង្កហានិភ័យជំងឺបេះដូង ជំងឺសួត និងធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតី ប៉ះពាល់ការលូតលាស់របស់យុវវ័យ និងកុមារ និងបង្កអន្តរាយដល់រាងកាយ។
បើតាមក្រសួងអប់រំ នេះជាពានរង្វាន់ពីអង្គការសុខភាពពិភពលោកប្រចាំតំបន់ សម្រាប់អបអរទិវាពិភពលោកគ្មានថ្នាំជក់នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ៕

Share

Image
Image
Image