en     km
en     km

ស្រួង ភាវី ឧទ្ទិសស្នាដៃមេដាយមាសជូនមហាបុព្វបុរសខ្មែរ និងប្រជាជនខ្មែរ

Share

កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ កីឡាការិនីប៊ីយ៉ែការ៉ុម៣បាំង ស្រួង ភាវី បានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយមានប្រៀបលើដៃគូ មកពីប្រទេសវៀតណាម។ អ្នកស្រី ស្រួង ភាវី បានឧទ្ទិសស្នាដៃលទ្ធផលនេះ ជូនចំពោះមហាបុព្វបុរសខ្មែរគ្រប់ជំនាន់ គោរពជូនថ្នាក់ដឹកនាំ និងប្រជាជនខ្មែរគ្រប់រូប។

អ្នកស្រី បានបញ្ជាក់ថា ដោយសារកម្លាំងចិត្ត និងក្ដីស្រលាញ់ របស់ពុកម៉ែបងប្អូន គឺពិតជាធ្វើឱ្យអ្នកស្រីសម្រេចបាននូវក្ដីស្រមៃ បណ្ដើមបានមេដាយមាសជូនកម្ពុជា។

 

ស្រួង ភាវី ជាស្ដ្រីមួយរូបក្នុងចំណោមកីឡាការិនីកម្ពុជាដែលបានបណ្ដើមមេដាយមាសជូនជាតិ។ គិតត្រឹមព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាចំនួន១០០គ្រឿងហើយ ក្នុងនោះមេដាយមាស៣៧ មេដាយប្រាក់៣១ និងមេដាយសំរិទ្ធ៣២។ នេះបើយោងទៅតាម តារាមេដាយ ពី Cambodia 2023៕

Share

Image
Image
Image