en     km
en     km

អ្នកជំនាញជំរុញអនុវត្តច្បាប់លើមន្ត្រីចរាចរណ៍ខិលខូចឱ្យម៉ឺងម៉ាត់ចៀសវាងបាត់បង់ទំនុកចិត្តពីពលរដ្ឋ

Share

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីបកស្រាយ ព័ត៌មាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ ដោយបំភ្លឺទាក់ទងករណីមន្ត្រីចរាចរណ៍ចំនួន ២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ដែលបានហៅឃាត់រថយន្តមួយគ្រឿងដែលកំពុងធ្វើដំណើរត្រឹមត្រូវធម្មតាពេលភ្លើងសញ្ញាពណ៌បៃតង។

ស្នងការបន្ដថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយ ព័ត៌មានផុសនៅលើបណ្តាញសង្គម ក្រុមការងារបានធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីចរាចរណ៍ នៅគោលដៅស្ដុបស្ពានអាកាស ៥មករា ដើម្បីឲ្យចូលខ្លួនបំភ្លឺ។ បន្ទាប់ពីសាកសួររួចមកមន្ត្រីទាំង ៣ រូបបានសារភាពកំហុស និងបានទទួលស្គាល់កំហុស ដែលបានប្រព្រឹត្ត ដោយថាពិតជាបានហៅឃាត់រថយន្តម៉ាក់ Lexus RX300 ពេលភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង ពិតប្រាកដមែន។ អង្គការសង្គមស៊ីវិល និងមន្ត្រីជំនាញអប់រំ ទាមទារឱ្យមានការអនុវត្តច្បាប់លើមន្ត្រីខិលខូចឱ្យបានម៉ឺងម៉ាត់ ចៀសវាងការបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋ ពិសេសអ្នកដែលត្រូវបានប៉ូលីសចរាចរណ៍ខិលខូចផាកពិន័យ។ លោក គីម ចាន់ចាវ រាយការណ៍

 

Share

Image
Image
Image