en     km
en     km

សម្ដេច ម៉ែន សំអន ថ្លែងសារអរគុណថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្រោយទទួលគោរមងារ សម្ដេច

Share

សម្ដេច ម៉ែន សំអន បានថ្លែងសារជាបន្ដបន្ទាប់អរគុណដល់សម្ដេច សង្ឃ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបុគ្គលិកគ្រប់ស្ថាប័ន ដែលផ្ញើសារអបអរសាទរ ក្រោយពេលព្រះមហាក្សត្រតែតាំងគោរមងារថ្មី ជាសម្ដេច ។

យោងតាមហ្វេសប៊ុកសម្ដេច ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ព្រះមហាក្សត្របានតែងតាំងគោរមងារលោកជំទាវសង្គហបណ្ឌិត ទៅជាសម្ដេចសង្គហបណ្ឌិត ។
ព្រះមហាក្សត្រចាត់ទុកសម្ដេច ម៉ែន សំអន ជាស្ដ្រីអ្នកដឹកនាំដ៏ឆ្នើមមួយរូប ដែលមានស្វាមីភក្ដិចំពោះព្រះរាជបល្ល័ង្គ ការពារ និងគោរពព្រះពុទ្ធសាសនា ចូលរួមការពារនិរន្ដភាពរាជានិយមនៃកម្ពុជា។

សូមជម្រាបថា សម្ដេច ម៉ែន សំអន បានចូលបម្រើការក្នុងជួរកងទ័ពតាំងពីឆ្នាំ១៩៧០ ក្នុងសម័យសាធារណរដ្ឋខ្មែរ ដែលគាំទ្រដោយអាមេរិកដោយចាប់អាជីពជាគិលានុប្ឋយិការយោធា។ ចំណងអាពាហ៍ពិពាហ៍របស់សម្ដេច ម៉ែន សំអន ជាមួយលោក ប៉េង ប៉ាត់ អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា មានកូនប្រុសពីរនាក់ ដែលកំពុងកាន់តំណែងសំខាន់ៗក្នុងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងនោះលោក ប៉េង ពោធិ៍សា ទើបកាន់តំណែងជាអភិបាលរងខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍នា ជារដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន។

យ៉ាងណាក្នុងនាមសម្ដេច ម៉ែន សំអន ជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ផង នាយឧត្តមសេនីយ៍ផ្កាយមាសបួនរូបនេះ ធ្លាប់បានលើកទស្សនៈថា ស្ត្រី គឺជាត្បូងដ៏មានតម្លៃសម្រាប់គ្រួសារ ហើយតួអង្គស្ត្រី គឺមិនអាចខ្វះបាន ព្រោះស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចគ្រួសារ៕

Share

Image
Image
Image