en     km
en     km

(បទសម្ភាស) លោកបណ្ឌិត មាស នី៖ ឱកាសឆ្នាំថ្មីនេះទាំងបក្សប្រឆាំងនិងបក្សកាន់អំណាច ហាក់បន្ថយការព្រលយសារវាយប្រហារគ្នា

Share

លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងសង្គមមួយរូប បានកត់សម្គាល់ឃើញពីសមិទ្ធិផលក្នុងឆ្នាំ២០២៣នេះ មានដូចជាផ្លូវថ្នល់ និងស្ពានស្អាតៗ មិនថានៅរាជធានី ឬនៅតាមបណ្ដាខេត្តឡើយ។ ក៏ប៉ុន្តែទន្ទឹមនោះ លោកបណ្ឌិតក៏បានលើកឡើងពីភាពខ្វះខាតរបស់រដ្ឋាភិបាលផងដែរ ដូចជាបញ្ហាខ្វះខាតការផ្គត់ផ្គង់ទឹកសម្រាប់ពលរដ្ឋនៅតំបន់ខ្លះនៃរាជធានីភ្នំពេញផងដែរ។ ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី នៅថ្ងៃទី១២ ខែមេសានេះ លោកបណ្ឌិត មាស នី មើលឃើញថា ការតវ៉ាបញ្ហាមួយចំនួន ដូចជាបញ្ហាដីធ្លីហាក់ស្ងប់ស្ងាត់ ប៉ុន្តែភាពស្ងប់ស្ងាត់នេះត្រូវបានលោកមាស នី ចាត់ទុកថា ដោយសារតែភាពភ័យខ្លាច ជាជាងការដែលមានដំណោះស្រាយសម្រាប់អ្នកតវ៉ា។ ជុំវិញបញ្ហានយោបាយវិញ លោកកត់សម្គាល់ឃើញថា អ្នកនយោបាយទាំងបក្សប្រឆាំង និងបក្សកាន់អំណាចហាក់ បន្ថយការព្រលយសារវាយប្រហារគ្នា ខណៈដែលអ្នកនយោបាយ និងសកម្មជនមួយចំនួនដែលធ្លាប់រិះគន់កន្លងមកនៅជាប់ពន្ធនាគារនៅឡើយ។ ដើម្បីលម្អិតសូមនាងកញ្ញា លោក លោកស្រី ស្ដាប់បទសម្ភាសរវាងលោក គីម ចាន់ចាវ ជាមួយលោកបណ្ឌិត មាស នី ដូចតទៅ៖

 

Share

Image
Image
Image