en     km
en     km

គណបក្សប្រឆាំងទីម័រខាងកើតឈ្នះឆ្នោតភាគច្រើននៅក្នុងរដ្ឋសភា

Share

គណបក្សរបស់វីរបុរសឯករាជ្យទីម័រខាងកើត លោកXanana Gusmão បានទទួលសំឡេងឆ្នោតភាគច្រើននៅក្នុងការបោះឆ្នោតសភា។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញលទ្ធផលបឋម កាលពីថ្ងៃអង្គារទី ២៣ ខែឧសភា ថាលោកអាចវិលមកកាន់ដំណែងជានាយករដ្ឋមន្ត្រីថ្មីក្នុងពេលខាងមុខ។

 

 

យោងតាមរ៉យទ័រគណបក្សសមាជជាតិដើម្បីកសាងទីម័រឡើងវិញ(CNRT)របស់លោក Gusmão បានឈ្នះឆ្នោតប្រហែល៤២% នេះបើយោងតាមទិន្នន័យរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតដែលបានផ្សាយដោយស្ថានីយ៍វិទ្យុ Radio-Televisão Timor Leste។Reuters មិនអាចទាក់ទងគណៈកម្មាធិការរៀបចំការបោះឆ្នោតដើម្បីសុំការបញ្ជាក់បានទេនៅថ្ងៃអង្គារទី២៣ ឧសភា ឆ្នាំ២០២៣។គណបក្សរណសិរ្សបដិវត្តន៍ដើម្បីឯករាជ្យទីម័រឡេស្តេ (FRETILIN) ដែលជាគណបក្សរបស់នាយករដ្ឋ

 

មន្ត្រី José Maria Vasconcelos ដែលត្រូវបានគេស្គាល់ថា Taur Matan Ruak ទទួលបានសំឡេងឆ្នោតទីពីរដោយមានសំឡេងគាំទ្រប្រហែល ២៦% ក្រៅពីនោះជាសំឡេងឆ្នោតរបស់គណបក្ស១៥ផ្សេងទៀត។ការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី២១ ឧសភា គឺជាការបោះឆ្នោតសភាលើកទីប្រាំចាប់តាំងពីប្រទេសទីម័រខាងកើត ឬ Timor-Leste ទទួលបានឯករាជ្យពេញលេញក្នុងឆ្នាំ ២០០២។ ប្រទេសទីម័រខាងកើតមាន​ប្រជាជនចំនួន១.៣ លាននាក់។

ជាអតីតប្រទេសស្ថិតនៅក្រោមអាណានិគមព័រទុយហ្គាល់មួយនេះ កំពុងរង់ចាំមើលថាតើអ្នកណានឹងត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មី។ការបោះឆ្នោតនេះជាការប្រជែងរវាងអតីតឥស្សរជនពីររូបគឺលោក Gusmão អាយុ៧៦ឆ្នាំមកពីគណបក្សCNRTនិង លោកMari Alkatiri អាយុ៧៣ឆ្នាំមកពី FRETILIN។

ការ​បោះឆ្នោត​នេះ​ធ្វើឡើងបន្ទាប់​ពី​​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​មុន ដែលជ័យជំនះបានទៅលើ​ជ័យលាភីរង្វាន់​ណូបែល​លោក José Ramos-Horta មកពី​គណបក្ស CNRTផង​ដែរ។លោក Gusmão ជាអតីតមេដឹកនាំទ័ពព្រៃគឺជាប្រធានាធិបតីទីមួយរបស់ទីម័រខាងកើត និងបានធ្វើជានាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ ២០០៧ រហូតដល់លោកបានលាលែងពីតំណែងនៅឆ្នាំ២០១៥៕

ប្រភព៖ Reuters ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣

Share

Image
Image
Image