en     km
en     km

ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គដោះស្រាយបណ្ដឹងគណបក្សចំនួន២

Share

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ អគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្ដីប្រកាសព័ត៌មានថា នៅថ្ងៃទី២៥ ខែឧសភា ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិនិត្យ និងសម្រេចលើពាក្យបណ្ដឹងគណបក្សចំនួន២ ដែលត្រូវបានគណៈកម្មការជាតិរៀបចំការបោះឆ្នោត មិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតតំណាងរាស្ដ្រឆ្នាំ២០២៣។


បើតាមសេចក្ដីប្រកាសព័ត៌មានថា មានគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលប្ដឹងតវ៉ាទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យនិងសម្រេចឱ្យ គ.ជ.ប ចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតតំណាងរាស្ដ្រ និតិកាលទី៧ ដែលឈានមកដល់នៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ ខាងមុខ។
សូមជម្រាបថា គណបក្សនយោបាយទាំងពីរ ត្រូវបាន គ.ជ.ប បដិសេធមិនឱ្យចុះបញ្ជីគណបក្សក្នុងការបោះឆ្នោតខាងមុខ ដោយសារខ្វះឯកសារតាមការចង់បានរបស់គ.ជ.ប សម្រាប់ការបោះឆ្នោតតំណាងរាស្ដ្រ៕

Share

Image
Image
Image