en     km
en     km

គណបក្សស្ដ្រី ដើម្បីស្ដ្រី មានបេក្ខជនឈរឈ្មោះតំណាងរាស្ដ្រជាស្រ្តីស្ទើរតែទាំងអស់

Share

ក្នុងចំណោមបេក្ខជនសរុប ៦៨នាក់ ដែលឈរឈ្មោះបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៧ ឆ្នាំ២០២៣ នៃគណបក្សស្ដ្រី ដើម្បីស្ដ្រី មានបុរសចូលរួមឈរឈ្មោះ១២នាក់តែប៉ុណ្ណោះដោយ៥៦នាក់ផ្សេងទៀត សុទ្ធតែ​​ជាស្ដ្រី និងឈរនៅលេខរៀងទី១ ទី២ ទាំងអស់។

គណបក្សនេះ បានសម្រេចដាក់បេក្ខជនឈរឈ្មោះនៅ១៨ មណ្ឌលរាជធានី ខេត្ត និងត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលស្គាល់ជាផ្លូវការ ឱ្យចូលរួមដំណើរការបោះឆ្នោត កាលពីថ្ងៃទី១៥ ខែឧសភា ក្រោយដាក់ឯកសារតាមការចង់បានរបស់គ.ជ.ប។

បើមើលទៅកាន់បេក្ខជនបម្រុងរបស់គណបក្សស្ដ្រីដើម្បីស្ដ្រីវិញ ក៏មានបេក្ខជនជាស្ដ្រីច្រើនដូចគ្នា។ ជាក់ស្ដែងនៅខេត្តបាត់ដំបង និងខេត្តកំពង់ធំ មានបេក្ខជនម្រុងគឺជាស្ដ្រីសុទ្ធតែម្ដង ជាមួយគ្នាមណ្ឌលភ្នំពេញក៏មានស្ដ្រីជាបេក្ខជនម្រុងដល់ទៅ៩នាក់ក្នុងចំណោម១២នាក់។

បើតាមការឱ្យដឹងពីក្រសួងមហាផ្ទៃគណបក្សស្ដ្រី ដើម្បីស្ដ្រីបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ៕

Share

ព័ត៌មានទាក់ទង

Image