en     km
en     km

ក្រសួងសុខាភិបាលប្រកាសឱ្យអ្នកភ្នែកឡើងបាយក្នុងខេត្តព្រៃវែងទៅព្យាបាលដោយឥតគិតថ្លៃ

Share

ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានបន្ដអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅខេត្តព្រៃវែង ដែលមានបញ្ហាភ្នែកឡើងបាយ ទៅពិនិត្យ និងវះកាត់ឱ្យគិតគិតថ្លៃនៅតាមទីតាំងស្រុកនីមួយៗក្នុងខេត្តព្រៃវែង ដោយមានរថយន្ដវះកាត់ភ្នែកចល័ត។

ក្រសួងបញ្ជាក់ថា ការវះកាត់ភ្នែកឡើងបាយដោយមិនគិតថ្លៃនេះ ដោយសារមានការសហការពីមូនិធិ GX ហើយមន្ទីរសុខាភិបាលខេត្តព្រៃវែង រួមជាមួយពេទ្យជំនាញពីប្រទេសចិន បាននិងកំពុងវះកាត់ភ្នែកដល់ប្រជាពលរដ្ឋតាំងពីថ្ងៃទី២៦ ខែមេសា មកម្លេះ និងបញ្ចប់វិញនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។

សូមជម្រាបថា ការវះកាត់ភ្នែកនេះ ប្រើរយៈពេល២០នាទី រហ័ស សុវត្ថិភាព និងមានគំហើញថ្មី លើកកម្ពស់ដល់គុណភាពជីវិត។ នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាល៕

Share

Image
Image
Image