en     km
en     km

បក្សក្រៅរដ្ឋាភិបាលចាត់ទុក ការចុះចូលបក្សកាន់អំណាចសុទ្ធតែមានប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្តែបក្សកាន់អំណាចអះអាងថានឹងប្រើប្រាស់ពួកគេទៅតាមសមត្ថភាព

Share

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញអ្នកដែលធ្លាប់រិះគន់បក្សកាន់អំណាចកំពុងតែមាននិន្នាការងាកមកចុះចូលជាមួយគណបក្សកាន់អំណាចច្រើនគួរឱ្យកត់សម្គាល់។ ថ្មីៗនេះសកម្មជនបក្សប្រឆំាងដែលធ្លាប់ជាប់ពន្ធនាគារមានដូចជា លោក យឹម ស៊ីណន លោក ហ៊ុន កុសល និងលោក អៀ ចាន់ណា អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ប្រចាំខែត្រតាកែវ និងមន្ត្រីបក្សប្រឆាំងមួយចំនួនទៀត ដូចជាលោក យ៉ង សាំងកុមារ លោកសាម អ៊ីន ជាដើម ដែលជាថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានសម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយទទួលបានតំណែងក្នុងជួររដ្ឋាភិបាល។ បន្ថែមពីនេះក្រុមយុវជនសង្គមមួយចំនួន បានប្ដូរទស្សនៈរបស់ខ្លួន ទៅគាំទ្ររដ្ឋាភិបាល។ ចំណែកថ្មីៗនេះ ប្រធានអង្គការសង្គមស៊ីវិលដែលធ្លាប់រិះគន់បញ្ហាពុករលួយនៅកម្ពុជា គឺលោក ព្រាប កុល ក៏បានចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចផងដែរ។

 

ពាក់ព័ន្ធនឹងការចុះចូលនេះ អ្នកវិភាគនយោបាយ និងអ្នកនយោបាយ ចាត់ទុកថាការសម្រេចនេះគឺជាសិទ្ធិបុគ្គលរៀងៗខ្លួន។ ទោះយ៉ាងណាការចុះចូលនេះបានធ្វើឱ្យគណបក្សក្រៅរដ្ឋាភិបាលចុះទ្រុឌទ្រោម ហើយអ្នកចុះចូលទាំងនោះសុទ្ធតែមានផលប្រយោជន៍ផ្ទាល់ខ្លួន។ ចំណែកមន្ត្រីបក្សកាន់អំណាចអះអាងថា គណបក្សប្រជាជនកម្ពុជា នឹងប្រើប្រាស់ យុវជន និងមន្ត្រីដែលចុះចូលទាំងនោះទៅតាមជំនាញសមត្ថភាព និងគុណសម្បត្តិរបស់បុគ្គលម្នាក់ៗ ដោយមិនប្រកាន់អតីតកាលដែលពួកគេធ្លាប់រិះគន់ឡើយ៕

Share

Image
Image
Image