en     km
en     km

កម្ពុជាទទួលបានមេដាយសរុប២៨២គ្រឿង ក្នុងនោះមេដាយមាសចំនួន៨១គ្រឿង ដែលឈរនៅចំណាត់ថ្នាក់លេខរៀងទី៤

Share

កម្ពុជាទទួលបានមេដាយសរុប២៨២គ្រឿង ក្នុងនោះមេដាយមាសចំនួន៨១គ្រឿង​ មេដាយប្រាក់ចំនួន៧៤គ្រឿង និងមេដាយសំរិទ្ធិ ចំនួន១២៧គ្រឿង  ក្នុងព្រឹត្តិការណ៍កីឡាចម្រុះប្រចាំតំបន់អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣។ ចំនួនមេដាយដែលទទួលបាននេះធ្វើឱ្យកម្ពុជា ឈរនៅក្នុងចំណាត់ថ្នាក់លេខរៀងទី៤ ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១១ ដែលបានប្រកួតកីឡាស៊ីហ្គេម២០២៣នេះ។ នេះបើតាមតារាងបច្ចុប្បន្នភាពមេដាយ នៃវិញ្ញាសាកីឡាស៊ីហ្គេម២០២៣ ចុងក្រោយ ដែលចេញផ្សាយនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។ តាមរយៈលទ្ធផលនេះ បញ្ជាក់ថាកម្ពុជាដែលជាម្ចាស់ផ្ទះ អាចយកបានមេដាយយ៉ាងច្រើនក្នុងប្រវត្តិសាស្ត្រនៃការប្រកួតកីឡាប្រចាំតំបន់ដែលមានរយៈពេល ២ឆ្នាំម្តង ក្នុងពេលវេលាដែលរង់ចាំអស់ ៦៤ឆ្នាំមកនេះ។

 

 

បើតាមតារាងបច្ចុប្បន្នភាពនេះ ក្នុងការប្រកួតកីឡាអាស៊ានហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ វៀតណាម ជាប់ចំណាត់ថ្នាក់លេខ១ ដែលទទួលបានមេដាយសរុប៣៥៥គ្រឿង ក្នុងនោះមេដាយមាសចំនួន១៣៦គ្រឿង។។ ចំណាច់ថ្នាក់លេខ២បានទៅប្រទេសថៃ ដែលទទួលបានមេដាយសរុប៣១២គ្រឿង ក្នុងនោះមេដាយមាសចំនួន១០៨គ្រឿង។ ចំណែកចំណាត់ថ្នាក់លេខ៣ គឹប្រទេសឥណ្ឌូនេស៊ី ដែលទទួលបានមេដាយសរុប២៧៦គ្រឿង ក្នុងនោះមានមេដាយមាស៨៧គ្រឿង៕

Share

Image
Image
Image