ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន បានអះអាងថា រយៈពេល៣ថ្ងៃទៀតយ៉ាងយូរ ក្រុមថ្នាក់ដឹកនាំរបស់ខ្លួននឹងដាក់ឯកសារ ប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងករណីដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅតែបដិសេដមិនទទួលស្គាល់ ឯកសារសុំចុះបញ្ជីចូលរួមការ បោះឆ្នោតរបស់ គណបក្សភ្លើងទៀន។
តាមរយៈបទសម្ភាសជាមួយវិទ្យុស្ត្រី នៅរសៀលថ្ងៃដដែលនេះលោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា លើកឡើងថា ការប្ដឹងក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីទាមទារការដោះស្រាយបញ្ហាគណបក្សភ្លើងទៀន មិនមែនជាជម្រើសល្អនោះទេ ប៉ុន្តែវាជាជម្រើសតែមួយគត់។ យ៉ាងណាលោក អ៊ូ ច័ន្ទរ័ត្ន ចាត់ទុកអវត្តមានគណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតថ្នាក់ជាតិ នៅខែកក្កដាខាងមុខនេះថា នឹងរុញច្រានស្ថានការណ៍ឱ្យរាស្ត្រលែងមានចិត្តខ្វាយខ្វល់រឿងនយោបាយទៀត ដែលប្រការនេះជាបញ្ហាប្រឈមយ៉ាងអភ័ព្វដល់ប្រទេសជាតិ។
ដើម្បីលម្អិត សូមនាង កញ្ញា លោក លោកស្រី ស្ដាប់នូវបទសម្ភាស រវាងលោក គីម ចាន់ចាវ ជាមួយលោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា ៖