en     km
en     km

របបអាហារដែលស្រ្តីគួរបរិភោគពេលកើតមហារីកសុដន់

Share

ពេលដែលមានជំងឺមហារីកសុដន់ ស្រ្តីត្រូវគិតគូរពីរបបអាហារទទួលទានដែលមានតុល្យភាពព្រោះការទទួលទានមានសារៈសំខាន់ណាស់សម្រាប់អ្នកជំងឺ។ ការទទួលទានអាហារដែលជំនួយដល់សុខភាពអាចជួយឱ្យស្រ្តី៖ រក្សាទម្ងន់រាងកាយបានល្អ ប្រការនេះជួយដល់ជាលិកាមានភាពរឹងមាំ និងកាត់បន្ថយការរីករាលដាលនៃកោសិកាមហារីកបាន។ បន្ថែមពីនេះ ធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់ស្រ្តីកាន់តែរឹងមាំ បន្ថយការអស់កម្លាំង និងធ្វើឱ្យជីវីតកាន់តែប្រសើរ។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

អ្វីដែលពិសេសជាងនេះទៀត ការទទួលបានអាហារូបត្ថម្ភត្រឹមត្រូវ អាចជួយឱ្យរាងកាយឆាប់ជាសះស្បើយពីផលប៉ះពាល់នៃការព្យាបាលជំងឺមហារីក ដែលមានដូចជា ពងបែកក្នុងមាត់ មិនសូវចង់ទទួលអាហារ និងក្អួតចង្អោរជាដើម។
តាមគេហទំព័រគ្លីនិច Cleveland បានណែនាំអំពីរបបអាហារសម្រាប់ស្រ្តីដែលកំពុងព្យាបាលជំងឺមហារីកសុដន់ដូចតទៅ៖

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

ទី១/ការរក្សាជាតិទឹក៖ ស្រ្តីត្រូវបំពេញជាតិទឹកយ៉ាងហោចណាស់ ២ ទៅ ៣ លីត្រក្នុងមួយថ្ងៃ។ ការរក្សាជាតិទឹកគឺជារឿងសំខាន់ណាស់ ជាពិសេសអំឡុងពេលឆ្លងកាត់ការព្យាបាលជំងឺមហារីកនេះតែម្តង ។ ជាទូទៅការព្យាបាលតែងតែមានផលរំខានមួយចំនួនដល់ស្រ្តីដូចជា ក្អួត រាក ថយចុះចំណង់អាហារ ឬគ្រុនក្តៅ ដែលអាការៈទាំងអស់នេះបង្កការប៉ះពាល់ដល់ការខ្សោះជាតិទឹក។ដូចច្នេះ ស្រ្តីជាអ្នកជំងឺត្រូវរក្សាជាតិទឹកឱ្យបានល្អ ព្រោះការរក្សាជាតិទឹកនឹងជួយស្រ្តីគ្រប់គ្រងសីតុណ្ហភាពរាងកាយ សម្ពាធឈាម និងតុល្យភាពអេឡិចត្រូលីត។ ចំពោះអេឡិចត្រូលីតនេះ គឺជាសារធាតុ ដែលស្ថិតក្នុងឈាម ទឹកនោម និងសារធាតុរាវក្នុងរាងកាយ។ ការរក្សាតុល្យភាពអេឡិចត្រូលីតត្រឹមត្រូវ ជួយទប់ទល់ឬកាត់បន្ថយការទល់លាមក និងធ្វើឱ្យសរីរាង្គចម្រោះកាកសំណល់ និងជាតិពុលក្នុងរាងកាយ។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

ទី២/ស្រ្តីត្រូវទទួលបានកាឡូរីឱ្យបានគ្រប់គ្រាន់៖ កាឡូរី គឺជារង្វាស់នៃបរិមាណថាមពលនៅក្នុងអាហារ ឬភេសជ្ជៈដែលបានបរិភោគ។ តាមការណែនាំ សម្រាប់ស្ត្រីជាមធ្យមត្រូវការប្រហែល ២០០០ kcal (៨,៤00 kJ) ក្នុងមួយថ្ងៃដើម្បីរក្សាទម្ងន់រាងកាយឱ្យមានសុខភាពល្អ។
ចំពោះស្រ្តីដែលជាអ្នកជំងឺមហារីកសុដន់ ត្រូវបរិភោគអាហារឱ្យបានគ្រប់គ្រាន់។ ស្រ្តីគួរបរិភោគអាហារឱ្យបានល្មមពី ៥ ទៅ ៦ដងក្នុងមួយថ្ងៃ ដើម្បីបង្កើនការស្រូបយកសារធាតុចិញ្ចឹម និងឱ្យរាងកាយដំណើរការបានល្អ ព្រមទាំងកាត់បន្ថយ ក្អួតចង្អោរ ឬរាក បានផងដែរ។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

ទី៣/ការផ្តោតលើសារធាតុចិញ្ចឹម៖ ស្រ្តីអាចជ្រើសរើសក្រុមអាហារដែលមានសារធាតុចិញ្ចឹមមួយចំនួនបន្ថែម ដូចជា ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ(grain)មានដូចជា បាយ ស្រូវសាលី ពោត គ្រប់អាល់ម៉ុន គ្រប់វ៉ល់ណាត់ គ្រាប់ស្វាយចន្ទីជាដើម ។ ចំណែកគ្រាប់រុក្ខជាតិល្អិតៗដូចជា គ្រាប់ល្ពៅ គ្រាប់ល្ង គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់សណ្តែកជាដើមក៏ស្រ្តីគួរទទួលឱ្យបានញឹកញាប់ផងដែរ។ បន្ថែមលើសពីនេះប្រភេទ សាច់ ស៊ុត ទឹកដោះគោ និងផលិតផលផលិតធ្វើពីទឹកដោះ ដូចជា យ៉ាអួរ និង ឈីស ក៏ត្រូវបានបន្ថែមផងដែរក្នុងរបបអាហារប្រចាំថ្ងៃ។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

បន្ថែមពីលើរបបអាហារដែលបានរៀបរាប់ខាងលើ ស្រ្តីដែលស្ថិតក្នុងអំឡុងពេលព្យាបាលជំងឺមហារីកសុដន់គួរទទួលទានផងដែរនូវអាហារដែលមានប្រតេអ៊ីនខ្ពស់ ដើម្បីរក្សាតុល្យភាព ធ្វើឱ្យរាងកាយរឹងមាំ ជួយបន្ថែមប្រព័ន្ធភាពស៊ាំល្អ, អេឡិចត្រូលីតមានតុល្យភាព, ផ្តល់ថាមពល និងជួយប្រឆាំងភាពនឿយហត់។
អាហារដែលសម្បូរនូវប្រូតេអ៊ី គឺមាននៅក្នុងសាច់បក្សី ត្រី អាហារសមុទ្រ និងស៊ុតជាដើម។ ចំណែកប្រូតេអ៊ីនមួយផ្នែកទៀតគឺមានក្នុងបន្លែ សណ្តែក គ្រាប់ធញ្ញជាតិ និងផលិតផលពីទឹកដោះគោគ្រប់ប្រភេទ។
ស្រ្តីត្រូវទទួលអាហារដែលមានប្រូតេអ៊ីន ឱ្យបាន ៤ ទៅ ៥ដងក្នុងមួយថ្ងៃ។ ជាឧទាហរណ៍ អាហារពេលព្រឹក ស្រ្តីគួរបរិភោគស៊ុត ចំណែកអាហារពេលថ្ងៃត្រូវទទួលបន្ថែមនូវយ៉ាអួរ និងអាហារពេលល្ងាចគួរបរិភោគសាច់មាន់ និងឈីសឬ គ្រាប់ធញ្ញាជាតិដែលជាអាហារសម្រន់ក៏បាន។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

មួយវិញទៀត ស្រ្តីត្រូវស្វែងយល់នូវអាហារប្រឆាំងមហារីកសុដន់ផងដែរ។ ការបរិភោគអាហារដែលមានសារធាតុ phytochemicals អាចជួយរាងកាយប្រឆាំងនឹងជំងឺមហារីក។ ប្រភេទអាហារដែលមានផ្ទុកសារធាតុ Phytochemicals សំខាន់ៗមានដូចជា៖ ប្រភេទផ្លែឈើលឿងទុំ(Caotenoids) ឬ បេតាការ៉ូទីន ដែលសារធាតុប្រភេទនេះជួយការពារការលូតលាស់នៃដុំសាច់មហារីក និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការព្យាបាលគីមី ដោយមិនប៉ះពាល់លើការព្យាបាលកោសិកាមហារីកនោះទេ។ ហើយសារធាតុទាំងនេះមានភាគច្រើននៅក្នុងបន្លែនិងផ្លែឈើ។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

ចំណែកប្រភេទអាហារម៉្យាងទៀតគឺ Isothiocyanates ដែលវាដើរតួយ៉ាងសំខាន់ក្នុងការបញ្ឈប់ការលូតលាស់កោសិកាមហារីក ហើយសារធាតុនេះមានក្នុងប្រភេទបន្លែ cruciferous ដូចជា ផ្កាខាត់ណា ផ្កាខាត់ណាខៀវ និងប្រភេទស្ពៃក្តោប ជាដើម។ មួយវិញទៀតគឺប្រភេទ Polyphenols វាជួយការពារការលូតលាស់និងការរីករាលដាលនៃកោសិកាដុំសាច់ ហើយសារធាតុនេះមានក្នុងផ្លែឈើពពួក ប៊ឺរី និងគ្រាប់ធញ្ញជាតិជាច្រើនប្រភេទទៀត។
ការស្រាវជ្រាវបង្ហាញថា អ្នកជំងឺមហារីកសុដន់ ដែលទទួលទានបន្លែ និងផ្លែឈើច្រើន គឺអាចបង្កើនអត្រារស់រានមានជីវីតបានយូរ។ បន្ថែមពីនោះ ការស្រាវជ្រាវផ្សេងទៀតក៏បង្ហាញផងដែរថា ការផឹកតែបៃតងប្រហែល ៥ ពែងក្នុងមួយថ្ងៃ ឬច្រើនជាងនេះ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ បាន ១៩ ភាគរយឯណ្ណោះ។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

ចំណែកអាហារដែលអ្នកជំងឺមហារីកសុដន់ គួរចៀសវាងវិញមានប្រភេទ៖ ពពួកជាតិកាហ្វេអ៊ីន គ្រឿងស្រវឹង សាច់ឆៅឬមិនឆ្អិនល្អ ស៊ុតឆៅ ផលិតផលទឹកដោះគោទឹកផ្លែឈើដែលកែច្នៃ បន្លែផ្លែឈើដែលមិនបានលាងស្អាតល្អ និងអាហារដែលត្រូវបានទុកចោលរយៈពេល ៤ ម៉ោង ឬច្រើនជាងនេះ។
ស្រ្តីត្រូវជៀសវាងការទទួលទានគ្រឿងស្រវឹងទាំងស្រុង។ ការទទួលទានគ្រឿងស្រវឹងជាកត្តាបង្កហានិភ័យដែលបណ្តាឱ្យកើតមហារីកសុដន់។ ការសិក្សាស្រាវជ្រាវបង្ហាញថា ការទទួលស្រា ៣ កែវ ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ មានហានិភ័យខ្ពស់នៃជំងឺមហារីកសុដន់ ១៥% បើប្រៀបធៀបទៅស្ត្រីដែលមិនផឹកស្រាទាល់តែសោះ។

ដោយឡែក អាហារមួយចំនួនក៏ជួយព្យាបាលផលរំខាននានា ដែលស្រ្តីអាចជួបប្រទះក្នុងពេលព្យាបាលមហារីកសុដន់ផងដែរ។ ក្នុងនោះមានដូចជា៖

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

អាការៈចង្អោរៈ ប្រសិនបើមានការចង្អោរ ស្រ្តីត្រូវព្យាយាមទទួលទានអាហារដែលត្រជាក់ ព្រោះវាមិនមានក្លិនខ្លាំង ហើយម៉្យាងទៀត កុំបញ្ឈប់ការទទួលទានអាហារ ព្រោះក្រពះទទេអាចធ្វើឱ្យចង្អោរកាន់តែអាក្រក់។ ជាងនេះ អ្នកជំងឺគួរដាក់បន្ថែមមើមខ្ញីក្នុងម្ហូបអាហារបន្តិច ព្រោះខ្ញីអាចជួយសម្រាលអាការៈចង់ក្អួតចង្អោរនេះបាន។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

បញ្ហាទល់លាមកៈ សូមលើកទឹកចិត្តស្រ្តីបរិភោគអាហារសម្បូរសារជាតិសរសៃ និងទទួលទានទឹកឱ្យបានគ្រប់គ្រាន់។ ការដើរ និងផឹកទឹកក្តៅឧណ្ហៗក៏អាចជួយជំរុញចលនាពោះវៀនបានទៀងទាត់ផងដែរ។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

បញ្ហាការអស់កម្លាំងៈ ដើម្បីទប់ទល់ការអស់កម្លាំងអំឡុងពេលព្យាបាល ស្រ្តីគួរជ្រើសរើសអាហារសម្រន់ដែលមានជាតិប្រូតេអ៊ីនខ្ពស់ និងបរិភោគអាហារឱ្យបានញឹកញាប់។
នេះជាការណែនាំមួយចំនួនអំពីរបបអាហារដែលស្រ្តីអាចបរិភោគ និងសកម្មភាពផ្សេងៗ ដើម្បីជួយសម្រាលអាការៈមួយចំនួនបាន ក្នុងអំឡុងទទួលការព្យាបាលមហារីកសុដន់នេះ៕

Share

Image
Image
Image