en     km
en     km

កុមារីវ័យ១៦ឆ្នាំនៅខេត្តបាត់ដំបងម្នាក់ត្រូវវះកាត់ជើងជាបន្ទាន់ដោយសារជំងឺមហារីកធ្ងន់ធ្ងរ

Share

កុមារីជាសិស្សវិទ្យាល័យ បួ រស់ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបងម្នាក់ មានឈ្មោះ សៀប ស្រីរ៉ា បានវះកាត់ជើងរបស់ខ្លួនចេញ ដោយសារជំងឺមហារីកជើងធ្ងន់ធ្ងរ។ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានចាត់ឱ្យក្រុមគ្រួសារពេទ្យ មណ្ឌលសុខភាពបួ ស្រុកភ្នំព្រឹក បញ្ជូនមកព្យាបាល និងធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តបាត់ដំបង។


ដោយស្ថានភាពជំងឺមហារីកជើងធ្ងន់ធ្ងរ និងមានការយល់ព្រមពីគ្រួសារកុមារី សៀប ស្រីរ៉ា ក៏ត្រូវបានបញ្ជូនចូលបន្ទប់វះកាត់ដោយតម្រូវធ្វើការវះកាត់បន្ទាន់។ រាល់ការចំណាយ ព្យាបាល ហូបចុក ស្នាក់នៅ អភិបាលខេត្តបាត់ដំបងជាអ្នករាប់រង។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តបាត់ដំបង។
យ៉ាងណា កុមារីរូបនេះ ត្រូវបានវះកាត់ជើងរួចរាល់ និងកំពុងសម្រាកព្យាបាលមុខរបួសបន្តក្រោមការពិនិត្យតាមដានដោយគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕

Share

Image
Image
Image