en     km
en     km

រយៈពេលពេញមួយខែមីនាឆ្នាំ២០២៣សមត្ថកិច្ចឃាត់ខ្លួនបាន៦៦៦នាក់ទាក់ទងបទល្មើសគ្រឿងញៀន

Share

ភ្នំពេញ៖ របាយការណ៍នៃយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសសម្រាប់ខែមីនា ឆ្នាំ២០២៣ បង្ហាញថា សមត្ថកិច្ចបង្រ្កាបបានបទល្មើសគ្រឿងញៀនចំនួន២៥៤ករណី ក្នុងនោះឃាត់ខ្លួនមនុស្សបានចំនួន៦៦៦នាក់មានស្រី៤១នាក់។ នេះបើយោងតាមទំព័រហ្វេសប៊ុកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចេញផ្សាយកាលពីថ្ងៃទី០៦ខែមេសាម្សិលមិញ។

តាមរបាយការណ៍ដដែរ សមត្ថកិច្ចបង្រ្កាបបានជនបរទេសទាក់ទងករណីគ្រឿងញៀននេះ បានចំនួន៣៧នាក់ ដោយចាប់បានវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីនប្រភេទWY និងទឹកកកជាងមួយគីឡូក្រាម។

ក្នុងនោះផងដែរសមត្ថកិច្ចរឹបអូសបានមធ្យោបាយសម្ភារៈមានរថយន្ត១៨គ្រឿង ម៉ូតូ១៣៧គ្រឿង ទូរសព្ទដៃ២៦៩គ្រឿង ជញ្ជឹងថ្លឹង១៤គ្រឿង និងអាវុធវែង០២ដើម។

ទាក់ទងនឹងយុទ្ធនាការបង្រ្កាបគ្រឿងញៀននេះដែរ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះគឺថ្ងៃទី០៦ខែមេសាម្សិលមិញមានជនសង្ស័យចំនួន ៥០នាក់ ក្នុងនោះស្រី ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេស។ នេះបើផ្អែកតាមរបាយការណ៍ពីអគ្គស្នងការនគរបាលជាតិ៕

Share

Image
Image
Image