en     km
en     km

ព្រះមហាក្សត្រកោតសរសើររដ្ឋមន្ដ្រីវប្បធម៌ដែលស្រាវជ្រាវនិងចងក្រងសៀវភៅរបាំ

Share

ព្រះមហាក្សត្រ ព្រះបាទនរោត្ត សីហមុនី បានកោតសរសើររដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ក្នុងការស្រាវជ្រាវ និងចងក្រងសៀវភៅក្រាំងចម្រៀងរបាំព្រះរាជទ្រព្យ សម្រាប់ជាឯកសារនាពេលខាងមុខ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា សម្ដេច ព្រះបាទនរោត្ត សីហមុនី បានថ្លែកោតសរសើរលោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ដែលបានខិតខំធ្វើការស្រាវជ្រាវ និងចងក្រងសៀវភៅ ដើម្បីទុកជាឯកសារសម្រាប់ការស្រាវជ្រាវ។
ព្រះរាជសារព្រះមហាក្សត្រកោតសរសើររដ្ឋមន្ដ្រីដូច្នេះ ក្រោយពេលលោកស្រី ភឿង សកុណា បានថ្វាយសៀវភៅក្រាំងចម្រៀងរបាំព្រះរាជទ្រព្យ ដល់ព្រះមហាក្សត្រកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

សូមជម្រាបថា ក្រាំងសៀវភៅចម្រៀងរបាំព្រះរាជទ្រព្យ មានចម្រៀងរបាំសរុបចំនួន៧៣បទ ដែលបន្សល់ទុកដោយសិល្បះជំនាន់មុន រួមទាំងស្នាព្រហស្ថរបស់ សម្ដេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនាផងដែរ។ នេះបើផ្អែកតាមក្រសួងវប្បធម៌ ដោយបានបញ្ជាក់ដែរថា ក្រាំងច្រៀងនេះ មិនត្រឹមតែជាឯកសារក្បូនខ្នាតថ្នាក់ជាតិសម្រាប់ប្រើប្រាស់ផ្ទៃក្នុងនោះទេ តែក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការបណ្ដុះបណ្ដាលតែងនិពន្ធ និងជាឯកសារគោលសំខាន់របស់ជាតិ សម្រាប់ការហាត់រៀនរបាំព្រះរាជទ្រព្យថ្ងៃអនាគតផងដែរ។

គួររម្លឹកដែរថា កាលពីឆ្នាំ២០២២ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ធ្លាប់បានប្រែសម្រួលសៀវភៅ នារីរបាំ ពីស្នាដៃដើមជាភាសាបារាំង និងសៀវភៅពីភ្នំពេញ ទៅខេត្តពោធិ៍សាត់ អមដំណើរព្រះមហាក្សត្រ និងរាជបរិពារផងដែរ៕

Share

Image
Image
Image