en     km
en     km

ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍កេសរកូលបង្ហាញសារៈសំខាន់នៃប្រភេទបុប្ផាព្រៃ

Share

ក្រសួងបរិស្ថាន នៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ខាងមុខ នឹងរៀបចំពិព័រណ៍កេសរកូល ដើម្បីអបអរវេទិកាកេសរកូលជាតិលើកទី៣។ ក្នុងកម្មវិធីពិព័រណ៍កេសរកូលនេះដែរ ក្រសួងបរិស្ថាននឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅមគ្គុទេសក៍ស្ដីពីបន្លែនៅប្រទេសកម្ពុជា។

ផ្អែកតាមសេចក្ដីប្រកាសព័ត៌មានពីក្រសួងបរិស្ថានថាពិព័រណ៍ជាតិលើកទី៣ អំពីកេសរកូលព្រៃឬបុប្ផាព្រៃនេះ នឹងរៀបចំឡើងនៅផ្សារទំនើបអ៊ីអន១ ដោយមានការចូលរួមពីលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន រួមទាំងអង្គការដៃគូ វិស័យឯកជន អ្នកជំនាញជាតិ និងអន្ដរជាតិ។

ពិរព័រណ៍រយៈពេល៣ថ្ងៃនេះ នឹងមានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលពូជបង្កាត់ រុក្ខជាតិកម្រ រុក្ខជាតិលម្អ ផលិផលធម្មជាតិជាច្រើនមុខ។ ក្រៅពីនេះក៏មានការដើរបង្ហាញម៉ូតសម្លៀកបំពាក់លម្អដោយកេសរកូល ការសម្ដែងល្ខោនខោលស្បែកតូច និងការប្រគុំតន្ដ្រីផងដែរ។
សូមជម្រាបថា ពិព័រណ៍នេះជាការចូលរួមដោយសេរី នៅថ្ងៃទី៧ ខែមេសា ចាប់ពីម់ោង៥ ល្ងាច ដល់ម៉ោង៩ យប់ ។ ចំណែកថ្ងៃទី៨ និងទី៩ ខែមេសា ឆ្នាំ២០២៣ និងចាប់ផ្ដើមពីម៉ោង៩ព្រឹករហូតដល់ម៉ោង៩យប់៕

Share

Image
Image
Image