en     km
en     km

លោក រ៉ុង ឈុន៖បើខ្ញុំគ្មាននីតិសម្បទាគ្រប់គ្រាន់ហេតុអ្វីក្រសួងមហាផ្ទៃទទួលស្គាល់ជាអនុប្រធានបក្សភ្លើងទៀន?

Share

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃទី០៩ ខែឧសភានេះ បានចេញលិខិតមួយជូនទៅលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ឲ្យដកបេក្ខភាពលោក រ៉ុង ឈុន ចេញពីបញ្ជីបេក្ខជនតំណាងរាស្ត្រលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ក្រោមហេតុផលលោកត្រូវបានតុលាការកាត់ទោស និងមិនទាន់បានស្តានីតិសម្បទាឡើងវិញ។ ក្នុងបទសម្ភាសន៍មួយជាវិទ្យុស្រ្តីលោក រ៉ុង ឈុន បានបង្ហាញនូវចង្ងល់និងចោទជាសំនួរមួយចំនួនទាក់ទងរឿងនេះ។ ចម្ងល់ដែលលោកបានចោទសួរនោះ គឺថា បើសិនជាលោកមិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ហេតុអ្វី ក្រសួងមហាផ្ទៃទទួលស្គាល់លោក អនុប្រធានគណបក្សភ្លើងទៀន បន្ទាប់ពីសមាជនៅថ្ងៃទី០១ កុម្ភៈ នៅក្រុងសៀមរាប? ដើម្បីលម្អិតសូមនាងកញ្ញា លោក លោកស្រី ស្ដាប់បទសម្ភាសរវាងលោក គីម ចាន់ចាវ ជាមួយលោក រ៉ុង ឈុន ដូចតទៅ!

Share

Image
Image
Image