en     km
en     km

បទយកការណ៍៖ ពិធីស្រង់ព្រះនៅតែជ្រួតជ្រាបក្នុងសង្គមខ្មែរនាឱកាសចូលឆ្នាំខ្មែរ

Share

ភ្នំពេញ៖ ជាទូទៅណាស់ទៅហើយដែលប្រជាពលរដ្ឋខ្មែរតែងប្រារព្ធពិធីស្រង់ព្រះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជារៀងរាល់ឆ្នាំ។ ជាការកត់សម្កាល់គេតែងសង្កេតឃើញពលរដ្ឋភាគច្រើនធ្វើពិធីនេះនៅថ្ងៃទី៣ ឬហៅថាថ្ងៃវិរៈឡើងស័កនៃថ្ងៃបុណ្យចូលឆ្នាំ។ពលរដ្ឋខ្មែរទាំងក្មេងចាស់ប្រុសស្រីនាំគ្នាទៅវត្ត ដោយមានភ្ជាប់ជាមួយទឹកលាយផ្កាភ្ញី ទឹកអប់ដើម្បីស្រោចស្រពដល់ព្រះបដិមា ឬអ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង។ ប្រជាពលរដ្ឋខ្មែរមួយចំនួន មានជំនឿតៗគ្នាមកយូរមកហើយថា ស្រង់ព្រះទាំងព្រះបដិមា និង ព្រះរស់ជាអ្នកមានគុណ ប្រៀបដូចជាការតបស្នងសងគុណ និង ទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារកាច់ផ្តាច់កម្មអកុសល លះបង់បាបអកុសលចាស់ៗចោល ហើយសាងនូវកុសលល្អៗត្រឡប់មកវិញ។

ដើម្បីជ្រាបកាន់តែច្បាស់ថាតើពិធីស្រង់ព្រះ មានអត្ថន័យខ្លឹមសារយ៉ាងដូចម្តេចខ្លះ? តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់នូវបទយកការណ៍ដែលរៀបរៀងដោយ កញ្ញា គុជ ស៊ីកុល ដូចតទៅ៖

រូបថត៖ វត្តនិគ្រោធវ័ន “គល់ទទឹង”

 

Share

Image
Image
Image