en     km
en     km

បទសម្ភាសន៍៖ លោកបណ្ឌិត មាស នី កត់សម្គាល់ពីភាពខុសប្លែកពេលមន្ត្រីបក្សប្រជាធិបតេយ្យមូលដ្ឋានចូលរួមជាមួយបក្សកាន់អំណាច

Share

គិតត្រឹមពេលនេះ មានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានសរុបចំនួន ៥រូបហើយ ដែលបានចាកចេញ និងលាលែងចេញពីគណបក្ស។ បើរាប់ទាំងមន្ត្រីជាន់ខ្ពស់ពីររូបដែលទើបប្រកាសលាលែងពីតំណែងបន្ថែមទៀត នៅពេលថ្មីៗនេះ គឺលោកបណ្ឌិត សាម អ៊ីន និងលោក សែម ហាក់ ដែលបានទទួលតំណែងការងារក្នុងក្រសួងបរិស្ថាន។រួមនិងលោកបណ្ឌិត យ៉ង សាំងកុមារ ផងដែរដែលទៅកាន់តួនាទីជារដ្ឋលេខាធិការក្រសួងកសិកម្ម។ ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រីនៅថ្ងៃទី០៤ ខែមេសានេះ លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយមួយរូប បានចាត់ទុកការងាកចេញរបស់មន្រ្តីគណបក្សប្រជាធិបតេយ្យមួលដ្ឋាន មកចូលរួមជីវភាពជាមួយគណបក្សកាន់អំណាចនេះ គឺរឿងធម្មតាក្នុងសង្គមប្រជាធិបតេយ្យ។ ទោះយ៉ាងណា លោកបណ្ឌិត មាស នី បានកត់សម្គាល់ឃើញពីភាពខុសប្លែកនៅពេលដែលមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានចាកចេញពីបក្សរបស់ខ្លួនម្ដងៗ គឺមិនឃើញមានការវាយប្រហារគ្នារវាងអ្នកទៅ និងអ្នកនៅឡើយ។ ករណីនេះខុសប្លែកពីមន្ត្រីបក្សប្រឆាំង និងសកម្មជនបរិស្ថាននិងសកម្មជនសង្គម ដែលបានចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចដូចគ្នា ប៉ុន្តែពួកគេតែងរងការវាយប្រហារមកគណបក្ស ឬស្ថាប័នដែលខ្លួនធ្លាប់រួមរស់។ ដើម្បីលម្អិត សូមនាងកញ្ញា លោក លោកស្រី ស្ដាប់នូវបទសម្ភាស រវាងលោក គីម ចាន់ចាវ និងលោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ ដូចតទៅ៖

Share

Image
Image
Image