en     km
en     km

ឥណ្ឌូណេស៊ីស្ថិតក្នុងភាពប្រុងប្រយ័ត្ននៃរលកយក្សសូណាមិបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ

Share

PADANG៖ យោងតាម Reuters អាជ្ញាធរឥណ្ឌូណេស៊ីបានប្រាប់ពលរដ្ឋខ្លួននៅភាគខាងលិចកោះស៊ូម៉ាត្រាឱ្យមានការប្រុងប្រយ័ត្នកាលពីថ្ងៃអង្គារទី២៥ មេសា ឆ្នាំ២០២៣ បន្ទាប់ពីអ្នកស្រុកបានត្រឡប់ទៅផ្ទះរបស់ពួកគេវិញជាបណ្ដើរៗ ក្រោយពីមានគ្រោះរញ្ជួយដីកម្រិត 7.3 រ៉ិចទ័រ ។រាយការណ៍ដោយ….

កាលពីថ្ងៃចន្ទទី២៤ មេសា ឆ្នាំ២០២៣ ម៉ោងប្រហែល៣ទៀបភ្លឺ មានគ្រោះរញ្ជួយដី បង្កឱ្យមានការព្រមាន​​អំពីរលកយក្សស៊ូណាមិ។មិន​មាន​របាយ​ការណ៍​ពី​អ្នក​ស្លាប់​និង​របួស​ទេ។អ្នកស្រុកនៅ Padang ដែលជាទីក្រុងមួយនៅឆ្នេរសមុទ្រភាគខាងលិចនៃកោះស៊ូម៉ាត្រា បាននិយាយថា ពួកគេភ័យស្លន់ស្លោ ពេលឮសំឡេងស៊ីរ៉ែនព្រមានពីរលកយក្សស៊ូណាមិបានបន្លឺឡើង និងបានជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្តិភាពនៅពាក់កណ្តាលយប់។

អ្នកស្រុក Padang ម្នាក់បាននិយាយថា “យើងចេះតែរត់ទៅព្រោះយើងលឺថាមានរលកយក្សស៊ូណាមិ។ ខ្ញុំទើបតែនាំគ្រួសាររបស់ខ្ញុំមកទីនេះ យើងមិនបានយកអ្វីមកតាមខ្លួនទេ”។ ប្រទេសឥណ្ឌូណេស៊ីជួបប្រទះគ្រោះរញ្ជួយដីជាញឹកញាប់ ។

ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបានជំរុញឱ្យអ្នកស្រុកមានការប្រុងប្រយត្ន័។ក្នុងសេចក្តីថ្លែងការណ៍មួយបានថ្លែងថា “សសម្រាប់ប្រជាជនដែលរស់នៅតំបន់ឆ្នេរ ប្រសិនបើមានការរញ្ជួយដីដែលមានរយៈពេលលើសពី ៣០ វិនាទី សូមប្រញាប់ទៅកាន់កន្លែងមួយដែលខ្ពស់ជាង ដើម្បីបង្កាពីការវាយប្រហារនៃរលកយក្សស៊ូណាមិ” ។

ទីភ្នាក់ងារនេះបាននិយាយដែរថាមានការដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះនៃកោះ Mentawai ដែលនៅជិតបំផុតទៅនឹងចំណុចកណ្តាលនៃការរញ្ជួយដី។

ប្រភពដដែលបានបន្ថែមថា ការរញ្ជួយដីនេះកើតមានជាច្រើនកន្លែងនៅកោះ Tana Bala នៃឆ្នេរសមុទ្រស៊ូម៉ាត្រាភាគខាងលិច ហើយកម្ពស់ទឹកសមុទ្របានកើនឡើង១១សង់ទីម៉ែត្រ។

ខេត្ត Padang និង West Sumatra ត្រូវបានវាយប្រហារដោយការរញ្ជួយដីកម្រិត ៧.៦ រិចទ័រក្នុងឆ្នាំ ២០០៩ ដែលបានសម្លាប់មនុស្សជាង ១.១០០ នាក់ រងរបួសជាច្រើននាក់ទៀត និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកស្រុកអស់ជាច្រើនផងដែរ៕

Share

Image
Image
Image