en     km
en     km

ជនសង្ស័យដែលវាយប្រហារ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​ប្តឹង​រដ្ឋាភិបាល​ជុំវិញ​ការ​បោះឆ្នោត

Share

តូក្យូ៖ កាសែត Yomiuri បានរាយការណ៍នៅថ្ងៃអង្គារទី១៨ មេសា ថាជនសង្ស័យដែលបានគប់គ្រាប់បែកផ្សែងទៅលើនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida អះអាងថាលោកត្រូវបានរារាំងដោយអយុត្តិធម៌ក្នុងការឈរឈ្មោះការបោះឆ្នោតសភាជាន់ខ្ពស់នៃប្រទេសជប៉ុន។

សេចក្ដីរាយការណ៍បានឱ្យដឹងថាជនសង្ស័យឈ្មោះ Ryuji Kimura បានដាក់ពាក្យបណ្តឹងនៅតុលាការស្រុក Kobe កាលពីខែមិថុនាឆ្នាំមុន ដោយអះអាងថាលោកមិនអាចឈរឈ្មោះការបោះឆ្នោតកាលពីថ្ងៃទី ១០ ខែកក្កដា ដោយសារអាយុរបស់លោក និងមិនមានលទ្ធភាពក្នុងការបង់ប្រាក់កក់ចំនួន 3 លានយ៉េនគឺស្មើនឹង ២២.៣៣៩ ដុល្លារអាមេរិក(២ម៉ឺន២ពាន់៣រយសាមសិបប្រាំបួន)។

យោងតាមកំណត់ត្រារបស់ជនសង្ស័យឈ្មោះ Kimura បានអះអាងថាច្បាប់បោះឆ្នោតបានរំលោភលើរដ្ឋធម្មនុញ្ញ ដែលចែងអំពីភាពស្មើគ្នានៅចំពោះមុខច្បាប់ និងច្បាប់ទាំងឡាយត្រូវអនុលោមតាមរដ្ឋធម្មនុញ្ញ។

របាយការណ៍កាសែត Yomiuri បានសរសេរថា តុលាការបានច្រានចោលការទាមទាររបស់ជនសង្ស័យឈ្មោះ Kimura អាយុ ២៤ឆ្នាំ ដែលបានទាមទារសំណងជំងឺចិត្តចំនួន ១០ម៉ឺនយ៉េន។

ជនសង្ស័យឈ្មោះKimura បាន​ប្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​កំពូល Osaka ជំទាស់នឹង​ការ​សម្រេច​នេះ ហើយ​សវនាការ​គ្រោង​នឹងធ្វើ​នៅ​ខែ​ឧសភា​ឆ្នាំ២០២៣នេះ។ទោះយ៉ាងណារហូតមកដល់ពេលនេះជនសង្ស័យ Kimura ​មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ឡើយ​ទេ។

អាជ្ញាធរជប៉ុនបានឆែកឆេរផ្ទះរបស់លោក Kimura កាលពីថ្ងៃអាទិត្យនៅទីក្រុង Kawanishi ក្នុងសង្កាត់ Hyogo បន្ទាប់ពីលោកត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ដោយត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងវាយប្រហារលោកនាយករដ្ឋមន្រ្តីKishida ក្នុងអំឡុងពេលលោកថ្លែងសុន្ទរកថានៅទីក្រុង Wakayama។

សូមរំលឹកផងដែរថា កាលពីថ្ងៃសៅរ៍ ទី១៥ មេសា គ្រាប់បែកផ្សែងមួយបានគប់ទៅលើនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida នៅក្នុងព្រឹត្តិការណ៍យុទ្ធនាការបោះឆ្នោតនៅកំពង់ផែនេសាទក្នុងទីក្រុង Wakayama ភាគខាងលិចប្រទេសជប៉ុន។

 

Share

Image
Image
Image