en     km
en     km

ប្រមុខ UN ថ្កោលទោស​ក្រុម​តាលីបង់​ចំពោះការហាម​ស្ត្រី​អាហ្វហ្កានីស្ថាន​ធ្វើ​ការ​ឱ្យ UN

Share

យោងតាម Reuters ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសក្រុមតាលីបង់ កាលពីថ្ងៃពុធទី៥ ខែមេសា ឆ្នាំ២០២៣ ចំពោះការហាមឃាត់ស្ត្រីអាហ្វហ្គានីស្ថានធ្វើការឱ្យអង្គការសហប្រជាជាតិ​ ដោយហៅបម្រាមនេះថាជា “ការរំលោភសិទ្ធិជាមូលដ្ឋានរបស់មនុស្សធ្ងន់ធ្ងរបំផុត”។

អង្គការសហប្រជាជាតិមានបុគ្គលិកជាជនជាតិអាហ្វហ្គានីស្ថានប្រហែល ៣.៣០០នាក់ ដែលក្នុងនោះមានស្រ្ដីប្រមាណ៤០០នាក់។ បុគ្គលិកអន្តរជាតិប្រហែល ៦០០នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានមិនរងផលប៉ះពាល់ដោយការហាមឃាត់នេះទេ។

លោក Guterres បានបង្ហោះសារនៅលើ Twitter ថា “ការហាមឃាត់ស្ត្រីអាហ្វហ្គានីស្ថានមិនឱ្យធ្វើការជាមួយអង្គការសហប្រជាជាតិក្នុងប្រទេសអាហ្វហ្គានីស្ថានគឺជាការរំលោភបំពានសិទ្ធិមនុស្សជាមូលដ្ឋានដែលមិនអាចអត់អោនបាន ” ។ «ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រុម​តាលីបង់​ឲ្យ​លុប​ចោល​ការ​សម្រេច​ចិត្ត​នេះ​ជា​បន្ទាន់»។ក្រុមអ្នកការទូតបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសអាហ្វហ្គានីស្ថាន។

អ្នកនាំពាក្យរដ្ឋបាលតាលីបង់មិនបានឆ្លើយតបចំពោះបញ្ហានេះនៅឡើយទេ។ក្រុមតាលីបង់​បាន​​និយាយ​ថា​ខ្លួន​គោរព​សិទ្ធិ​ស្ត្រី​ស្របតាមការ​បកស្រាយ​យ៉ាង​តឹងរ៉ឹង​នៃ​ច្បាប់​អ៊ីស្លាម។

បន្ទាប់ពីអាជ្ញាធរតាលីបង់ហាមឃាត់ស្ត្រីអាហ្វហ្គានីស្ថានធ្វើការឱ្យស្ថាប័នពិភពលោក មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិនៅទីក្រុងកាប៊ុលបានជួបជាមួយរដ្ឋមន្ត្រីការបរទេសស្តីទីអាហ្វហ្គានីស្ថាន Amir Khan Muttaqi កាលពីថ្ងៃពុធទី៥ មេសា។

បេសកជនរងរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថាន លោក Ramiz Alakbarov ដែលជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌ផងដែរ បាននិយាយថា លោក Amir Khan Muttaqi បានប្រាប់ថា ការហាមប្រាមនេះគឺជាការពង្រឹងការអនុវត្តច្បាប់ដែលបានចេញកាលពីខែធ្នូ ដែលបានបញ្ឈប់ស្ត្រីអាហ្វហ្គានីស្ថានមិនឱ្យធ្វើការនៅអង្គការជំនួយមនុស្សធម៌។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ Amina Mohammed ដែលបានធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថានកាលពីខែមករា ដើម្បីជួបជាមួយអាជ្ញាធរតាលីបង់ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា បុគ្គលិកស្ត្រីអាហ្វហ្គានីស្ថានរបស់អង្គការសហប្រជាជាតិ នឹងបន្តទទួលបានប្រាក់ខែ ហើយនឹងមិនត្រូវបានជំនួសដោយបុរសឡើយ។លោក Mohammed បាននិយាយថា “តាមកំណត់ចំណាំផ្ទាល់ខ្លួន ខ្ញុំមានការហួសចិត្ត។ ខ្ញុំមានការព្រួយបារម្មណ៍យ៉ាងខ្លាំង។នៅក្នុងខែរ៉ាម៉ាដាន អ្វីដែលយើងទទួលបានពីពួកតាលីបង់ គឺជាការវាយប្រហារប្រឆាំងនឹងការបង្រៀន និងជំនឿរបស់សាសនាឥស្លាម” ។ លោក Mohammed បាន​អំពាវនាវ​ដល់​ម្ចាស់​ជំនួយ​កុំ​ឲ្យ​ដកថយ។ អង្គការសហប្រជាជាតិបានធ្វើការអំពាវនាវស្វែងរកជំនួយចំនួន $៤.៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន។ អង្គការសហប្រជាជាតិថ្លែងថាជិតបីភាគបួននៃប្រជាជន៤០លាននាក់ត្រូវការជំនួយ។លោក Mohammed បាន​និយាយ​ថា​៖ «​ខ្ញុំ​សូម​អង្វរ​ពួកគេ​ថា នេះ​គឺ​ជា​ការ​សង្គ្រោះ​ជីវិត និង​ការ​ចិញ្ចឹម​ជីវិត​៕

 

Share

Image
Image
Image