loader

សហជីពមួយអំពាវនាវឱ្យសម្តេច ហ៊ុន សែន ចាត់វិធានការលើអ្នកមានអំណាចកាងតាមរោងចក្រ

ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី ទទូចសុំនាយករដ្ឋមន្រ្តីកម្ពុជា ជួយអន្តរាគមន៍ចាត់វិធានការចំពោះអ្នកដែលកាងតាមរោងចក្រធ្វើឱ្យប៉ះពាល់ដល់កម្មករ កម្មារិនី និងប៉ះពាល់ដល់សហជីពជាដើម។

លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ!

ភា្លមៗបន្ទាប់ពីនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន អំពាវនាវឱ្យម្ចាស់រោងចក្រចាត់វិធានការទៅលើប្រធានក្រុម ប្រធានរដ្ឋបាល ប្រធានផ្នែក រោងចក្រទំាងទ្បាយណាដែលជេរប្រមាថទៅលើក្រុមកម្មករ កម្មារិនីពេលពួកគេធ្វើអ្វីមួយខុសនោះ គឺម្ចាស់រោងចក្រត្រូវចាត់វិធានបណ្តេញ អ្នកទំាងនោះចេញពីរោងចក្រ។ ការទទូចរបស់ប្រមុខរាជរដ្ឋាភិបាល ដូចនេះ បាននាំឱ្យមានការភ្ញាក់ផ្អើល ដល់មេដឹកនាំសហជីព។

ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី ក៏បានទទូចសុំឱ្យនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែនជួយចាត់វិធានការទៅលើអ្នកដែលកាងនៅតាមបណ្តារោងចក្រស្ទើរគ្រប់ទូទំាងប្រទេសកម្ពុជា គឺជារឿងសំខាន់ដែលសម្តេចត្រូវចាត់វិធានការជាបន្ទាន់។

លោក ហ្វា សាលី បន្តថា ចំពោះអ្នកកាងនៅតាមរោងចក្រនេះគឺសុទ្ធសឹងតែជាមន្រ្តីធំៗដែលមានអំណាចកាងពីក្រោយម្ចាស់រោចក្រ ដែលជាបញ្ហាប្រឈមដល់កម្មករ កម្មការិនី និងសហជីពផងដែរ។

លោក ហ្វា សាលី ៖«ខ្ញុំគិតថាវាស្ទើរតែទំាងអស់ហើយដែលរោងចក្រសហគ្រាសខ្លះក៏មានភាគហ៊ុនរបស់មន្រ្តីធំៗមួយចំនួនហ្នឹងគឺជារឿងដែលយើងពិបាក រហូតដល់មានមេធាវីកាងរោងចក្រក៏មាន ផ្កាយក៏មាន នៅសួនកាណាឌីយ៉ាមានអីច្រើនណាស់។

យើងជួបស្ទើរតែទំាងអស់ហើយដែលរោងចក្រនៅស្រុកខ្មែរស្ទើរតែ៧០% ដែលអត់ថាអត់មានអ្នកធំណាមួយនោះ ជៀសវាតែរោងចក្រហ្នឹងមិនមែនជាចិន បើសិនមានការវិនិយោគចិនគឺពឹងផ្អែកពួកមន្រ្តីធំៗទំាងអស់ហ្នឹងហើយដែលនៅកាងឱ្យពួកចិនទំាងអស់នោះ»

ដោយមើលឃើញដូចនេះ លោកអំពាវនាវឱ្យសម្តេច ហ៊ុន ជួយចាត់វិធានការឱ្យបានតឹងរឹងដើម្បីលប់បំបាត់អ្នកមានអំណាចកាងនៅតាមរោងចក្រ។

លោក ហ្វា សាលី ៖«សូមអំពាវនាវដល់សម្តេចតេជោ ធ្វើយ៉ាងណាចាត់វិធានការឱ្យបានច្បាស់លាស់ក្តៅគគុក ចំពោះមន្រ្តីរាជការមួយចំនួនធំដែលមានឋានៈជាផ្កាយជាអីហ្នឹងមកកាងនៅរោងចក្រគឺត្រូវតែស៊ើប ហើយចាត់វិធានការឱ្យទាល់តែបានចំពោះបុគ្គលទំាងអស់នោះ»

ពាក់ព័ន្ធរឿងនេះអ្នកនំាពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន្ត បានផ្តល់បទសម្ភាសឱ្យវិទ្យុស្រ្តីនាថ្ងៃទី ០៤ មករា នេះថា គ្រប់បុគ្គលទំាងទ្បាយណាដែល មានតួនាទីជាប្រធានផ្នែក ប្រធានរដ្ឋបាលក៏ដូចជាប្រធានក្រុមរោងចក្ររួមទំាងអ្នកដែលមានអំណាចណា មួយកាងនៅតាមបណ្តារោងចក្រនោះគឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

«អារឿងមេក្រុម មេផ្នែក ដែលមើលងាយកូនក្រុម កូនផ្នែករបស់ខ្លួន ក៏ដូចជាអ្នកដែលកាងហ្នឹង អាហ្នឹងសុទ្ធតែជាអំពើដូចគ្នាអញ្ចឹងទេត្រូវទទួលការព្រមានដូចគ្នា។ ចំពោះបញ្ហាដែលមានមន្រ្តីកាងពីខាងក្រៅទៅចំពោះរោងចក្រខ្ញុំយល់ថាវាក៏ស្ថិតនៅក្របខណ្ឌហ្នឹងដែរហើយមិនមែនស្ថិតនៅក្នុងក្របខណ្ឌដឹកនំាគ្រប់គ្រងរោចក្រតែមួយទេអ្នកណាទៅកាងអ្នកហ្នឹងខុសច្បាប់ហើយបាទ»

គួរជម្រាបថាគិតចាប់តំាងពីក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នំា២០១៧រួចមក នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន បានយកចិត្តទុកដាក់យ៉ាងខ្លំាងទៅលើក្រុមកម្មករ កម្មារិនី រោងចក្រ ដោយក្នុងនោះគេសង្កេតឃើញទំាងមានការសម្របសម្រួលដល់កម្មករ កម្មារិនិរោងចក្រ ក្នុងការប្រើប្រាស់សេវាសាធារណៈ ដូចជាវិស័យសុខាភិបាល កម្មករ កម្មការិនីទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋដោយមិនចំាបាច់បង់ប្រាក់នោះទេ។

ការសម្រួលឱ្យកម្មករ កម្មការិនី ជិះរថយន្តក្រុងសាធារណៈមិនបង់ប្រាក់រយៈពេល២ឆ្នំាជាដើម។ ការយកចិត្តទុកដាក់នេះ ខណៈការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នំា២០១៨ខាងមុខនេះ៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

ឥណ្ឌានឹងរៀបចំព្រឹត្តិការណ៍យោគៈនិងសម្ដែងសិល្បវប្បធម៌ដ៏ធំនៅកម្ពុជានាពេលឆាប់ៗនេះ

(ភ្នំពេញ)៖ ឥណ្ឌានឹងរៀបចំព្រឹត្តិការណ៍យោគៈ (Yo[...]

ឆ្នាំ២០៣០វិស័យកសិកម្មនឹងឆ្ពោះទៅរកការធ្វើទំនើបកម្មកសិកម្មមានលក្ខណៈប្រកួតប្រជែងទីផ្សារ

ភ្នំពេញ៖ នៅឆ្នាំ២០៣០ ខាងមុខនេះ វិស័យកសិកម្មនៅ[...]

ជនសង្ស័យ​ ករណី​រំលោភ​ហើយ​សម្លាប់​កុមារី​អាយុ​ ០៥​ឆ្នាំ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​

សមត្ថកិច្ច​ខេត្ដព្រៃវែង​ បាន​ឃាត់ខ្លួន​ជនសង្ស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត