ភ្នំពេញ ៖ ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រី! នាទីប្រវត្តិសាស្ត្រ សម្រាប់ថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ពីកម្មវិធី សូមបន្តលើកយក រជ្ជកាល នៃព្រះបាទ ជ័យជេដ្ឋាទី២ ជាព្រះរាជបុត្រចម្បងរបស់ ព្រះបាទព្រះ ស្រី សរិយោព័ណ។ ព្រះអង្គសោយរាជ្យបាន១០ឆ្នាំ។ ព្រះបាទ ជ័យជេដ្ឋាទី២ មានភរិយា ជាកូនស្ដេចអាណ្ណាម គឺនាង អង់ចូវ។ ក្នុងរជ្ជកាលរបស់ព្រះបាទ ជ័យជេដ្ឋា នេះ ក៏ធ្វើឱ្យប្រទេសចាប់ធ្លាក់បន្តិចម្ដងៗ ក្រោមឥទ្ធិពលវៀតណាម។ ប្រហែលខ្លាចឥទ្ធិពលអាណ្ណាម ស្ដេចជ័យជេដ្ឋា ក៏យល់ព្រមឱ្យពលរដ្ឋវៀតណាម រស់នៅលើទឹកដីកម្ពុជា នៅភាគខាងត្បួងមួយរយៈ។ តែក្រោយរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ ស្ដេចខ្មែរក្រោយៗ មានរឿងអាស្រូវ នឹងញាតិវង្សានុវង្ស របស់ខ្លួន ក្នុងរឿងស្រីញី ធ្វើឱ្យអាណ្ណាម បន្តពង្រីកឥទ្ធិពលលើ នគរកម្ពុជា កាន់តែខ្លាំង។ ចំណែកសៀមវិញ ក៏បានឈ្លៀតឱកាស ឈ្លានពានកម្ពុជាដែរនៅពេលនោះ។ តើ រឿងរ៉ាវ ដូចម្ដេចទៀត ?
ជាបន្ដសូមស្ដាប់ ការអត្ថាធិប្បាយ ដោយ អ្នកស្រី កឹម សុគន្ធី ដូចតទៅ ៖