loader

សញ្ញាទាំង ៥ បង្ហាញថា​អ្នកមានគំនិតសេដ្ឋី

នៅក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើប នៃសតវត្សទី ២១ នេះ មហាសេដ្ឋីពាន់ពាន់លានមានត្រឹមតែ ២០៤៣ នាក់ប៉ុណ្ណោះគិតមកត្រឹម ចុងខែមករា ឆ្នាំ ២០១៨ ហើយបើគិតជា ភាគរយគឺស្មើនឹង ០,០០០០១ ភាគរយប៉ុណ្ណោះ។ មានការលើកឡើងថា សេដ្ឋីប្រាក់លានកើតឡើងជារៀងរាល់ថ្ងៃ ឬ អាចនិយាយបានថា មនុស្សជោគជ័យស្ទើរតែរាល់ថ្ងៃ។ នេះបើយោងតាមរបាយការណ៍របស់ទស្សនាវដ្ដីForbes សហរដ្ឋអាមេរិក។ 

គំនិតរបស់សេដ្ឋីដែលចង់យកមកបង្ហាញនេះ ពុំមែនមានន័យថា ចាយច្រើនដូចសេដ្ឋីទេ តែរកបានដូចសេដ្ឋី ហើយវាជាសញ្ញាមួយចំនួនបង្ហាញថា អ្នក អនាគតគឺជាសេដ្ឋី។

១. បម្លែងប្រាក់ខែជាចំណូលមួយតង់ទៀត

ជាការពិតណាស់ មានត្រឹមតែប្រាក់ខែ ជាចំណូលពុំមែនមានន័យថា អ្នកមាននោះទេ ព្រោះថា ការដែលប្រើប្រាស់លុយខុសបច្ចេកទេស អ្នកមុខនឹងតែធ្វើការដើម្បីតែប្រាក់ខែប៉ុណ្ណោះ។ បម្លែងប្រាក់ខែជាចំណូល គឺមានន័យថា អ្នកមានចំណូលពីប្រាក់ខែរបស់អ្នកហើយ អ្នកអាចយកលុយនោះមកធ្វើរឿងផ្សេងៗ ដូចជា ចងការប្រាក់ ទិញភាគហ៊ុន (Portfolio, Stock, FxTrade) ទិញអចលទ្រព្យ ឬ សន្សំក្នុងធនាគារ បង្កើតជាកូនលុយបន្ថែមទៀត នោះមានន័យថាអ្នកមានចំណូលទ្វេរ។ តើអ្នកមានចំណុចនេះទេ?

២. បន្ថែមចំណូលដោយការងារផ្សេងៗ

ចំណុចនេះ សម្រាប់សិស្សនិស្សិត ដែលមានការងារធ្វើហើយ អាចរកចំណូលខ្លួនឯងបាន គប្បីគួរតែបង្កើនចំណូលរបស់ខ្លួន បន្ថែមទៀត ដូចជាធ្វើការនៅស្ថាប័នណាមួយបន្ថែមទៀតដោយពុំជាប់កិច្ចសន្យា (Freelance)ធ្វើជាអ្នកសរសេប្លុកដោយរកលុយតាមរយៈ ការផ្សាយពាណិជ្ជកម្ម ធ្វើជា Youtuber ដោយបង្កើតវិឌីអូណាមួយឲ្យមានគេចាប់អារម្មណ៍ ដោយរកចំណូលតាមរយៈប្រព័ន្ធអ៊ីនធើណេត ជាដើម។ ចំពោះ ការងារដែលប្រើកម្លាំងបាយ សិស្ស និស្សិត អាចធ្វើការបន្ថែមដូចជា បម្រើសេវាកម្មនៅក្រុមហ៊ុនFastfood ( អាហារចម្អិនលឿន) ក្រៅម៉ោងឬចុងសប្តាហ៍ជាដើម។

. ព្យាយាមចង់ចេះចង់ដឹងពីហិរញ្ញវត្ថុ

បើអ្នកមានចំណុចនេះមានន័យថាអ្នកជាមនុស្សឆ្លាតព្រោះថាការដែលចង់ចេះចង់ដឹងពីហិរញ្ញវត្ថុនោះមានន័យថាអ្នកចង់ដឹងថាតើគេចាយរបៀបម៉េចទើបសល់លុយក្លាយជាអ្នកមាន? ជំនួសដោយពាក្យថា« ជាតិនេះខ្ញុំមិនអាចមានកើត»។ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជាផ្នែកមួយដ៏សំខាន់អាចជួយឲ្យអ្នករៀបចំផែនការហិរញ្ញវត្ថុនៅថ្ងៃអនាគត។ចំណេះដឹងផ្នែកនេះមានដូចជាក្នុងសៀវភៅThink and growth rich, How to win friends and influence people, The lean startup, Good to Great…។ល។

៤. យល់ដឹងពីអ្វីខ្លះជាទ្រព្យ និង អ្វីខ្លះជាបំណុល

ភាគច្រើនមនុស្សភាគច្រើន គឺពុំសូវ យល់ដឹងថា អ្វីខ្លះជាទ្រព្យ និង បំណុល។ គេគិតថា ផ្ទះ រថយន្ត គឺជាទ្រព្យ ប៉ុន្តែផ្ទុយស្រឡះ ផ្ទះ រថយន្ត គឺជាបំណុល ព្រោះអ្នកត្រូវចំណាយប្រាក់បង់ថ្លៃច្រើន ដូចរថយន្ត ត្រូវការឥន្ធនៈ ឬ សាំង ផ្ទះត្រូវការជួសជុល បង់ថ្លៃទឹកភ្លើង ដែលវាជាចំណាយ។ ប្រសិនបើយល់ដឹងពីចំណុចនេះ គឺមានន័យថា គេមានផែនការច្បាស់លាស់ថា តើអ្វីដែលគេទិញចំណេញអ្វី?។

៥. ធ្វើផែនការចំណាយ និង ហ៊ានសម្រេចចិត្ត

ប្រសិនបើអ្នកមានចំណុចនេះ នោះមានន័យថាអ្នកជាមនុស្សមានទំនួលខុសត្រូវលើជិវិតខ្លួនឯងខ្ពស់។ ការដែលមានផែនការចំណាយមានន័យថា អ្នកចំណាយលើអ្វីដែលអាចជាចំណូលវិញ។ ឧទាហរណ៍ថា៖ «អ្នកយកលុយទៅទិញបំណុល ដើម្បីបង្កើតចំណូល» មានន័យថា អ្នកហ៊ានសម្រេចចិត្តទិញបំណុល ដោយយកកម្ចីពីធនាគារយកទៅធ្វើដើមទុនរកស៊ី។ ចំណុចនេះ បើទោះបីអ្នកបរាជ័យក៏ដោយ ក៏ចាត់ទុកថាអ្នកជាមនុស្សមានសក្តានុពល ថ្ងៃក្រោយក៏គង់នឹងមានផ្លូវជោគជ័យ។

តើអ្នកទាំងអស់គ្នាមានចំណុចទាំងអស់នេះទេ? បើពុំមានទេ សាកល្បងអនុវត្តទៅមើល ធានាថាអ្នកនឹងជោគជ័យលើប្រព័ន្ធហិរញ្ញវត្ថុរបស់អ្នក៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រសួងពាណិជ្ជកម្មអះអាងថា កម្ពុជានាំចេញក្រោមការអនុគ្រោះពន្ធជាង ៦ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ

ភ្នំពេញ៖ លោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ[...]

ភ្ញៀវទេសចរចិនមកលេងកម្ពុជានៅតែបន្តនាំមុខនៅរយៈពេល ៦ខែ ឆ្នាំ ២០១៨នេះ

ភ្នំពេញ៖ រយៈពេល ៦ខែ នាឆ្នាំ ២០១៨នេះ ភ្ញៀវទេសច[...]

វិភាគសេដ្ឋកិច្ច៖ តើអនាគតវិស័យវាយនភណ្ឌកម្ពុជាស្ថិតក្នុងស្ថានភាពបែបណា?  

ក្រុងភ្នំពេញ៖ យុគសម័យមាសនៃវិស័យវាយនភណ្ឌកម្ពុជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត