ក្រុមមន្ត្រីការបរទេសនៃប្រទេស ប្រេស៊ីល អាមេរិក និង កូឡំប៊ី បានជួបជាមួយ មេដឹកនាំក្រុមប្រឆាំង នៃប្រទេសវេណេហ្សូអេឡា នៅរដ្ឋធានី Brasilia ប្រទេសប្រស៊ីល ដែលជំនួបនេះ ត្រូវបានរាយការណ៍មកថា ជាជំនួបសម្ងាត់ តែមានផែនការចង់បញ្ចប់របបរបស់ប្រធានាធិបតី វេណេហ្សូអេឡា នៃប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ នៅដើមឆ្នាំ២០១៩នេះ ។
តាមទីភ្នាង់ងារសារព័ត៌មានReuters កិច្ចប្រជុំនេះ បានផ្ដោតទៅលើ ការវិវត្តន៍នយោបាយចុងក្រោយនៅ វេណេហ្សូអេឡា ដែលលោកម៉ាឌូរ៉ូបានស្បថចូលកាន់តំណែងប្រធានាធិបតីអាណត្តិទី២ របស់លោក ខណៈ អាមេរិក ទទួលស្គាល់ លោក Juan Guaido ជាប្រធានសភា គឺជាប្រធានាធិបតីស្ដីទី ។
ប្រធានាធិបតី អាមេរិក និង សមភាគី ប្រេស៊ីល បានសម្ដែងការប្ដេជ្ញាចិត្តថា នឹងគាំទ្រ លោក Juan Guaido ជាប្រមុខរដ្ឋស្ដីទីរហូតមានការបោះឆ្នោតជាថ្មី ។
លោក Juan Guaido មានគម្រោងធ្វើមហាប្រជុំមួយនៅថ្ងៃទី២៣មករា ដើម្បី ធ្វើការផ្ទៀងផ្ទាត់ឡើ់ងវិញ ទឹកចិត្តពលរដ្ឋនិងអ្នកគាំទ្រ ថាតើត្រូវការមេដឹកនាំថ្មីឬទេនៅពេលនេះ។ លោកថា នឹងរុញអោយមានការបោះឆ្នោតប្រធានាធិបតីជាថ្មីម្ដងទៀត ។
លោក Juan Guaido កាលពីថ្ងៃអាទិត្យ លោកត្រូវបានអាជ្ញាធរ របស់លោកម៉ាឌូរ៉ូឃុំឃាត់ខ្លួនរយៈពេលមួយម៉ោង ខណៈលោកកំពុងនៅក្នុងរថយន្តដើម្បីទៅធ្វើមហាប្រជុំមួយនៅរដ្ឋធានីការាកាស។លោកត្រូវបានដោះលែងវិញភ្លាម បន្ទាប់ពីអ្នកគាំទ្រលោក មកឡោមព័ន្ធលោក ដើម្បីលើកទឹកចិត្តមេបក្សប្រឆាំងរូបនេះ ៕