loader

ចិនមានផែនការ​រឹបអូសកំពង់ផែសមុទ្រពីប្រទេសកេនយ៉ាដោយសារសងបំណុលមិនរួច

ភ្នំពេញ៖ យុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ចិនដែលថា«ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» បានក្លាយឧបសគ្គនៃទំនាក់ទំនង ចំពោះប្រទេសកូនបំណុលធ្ងន់ធ្ងរនៅទ្វីបអាស៊ីនិងទ្វីបអាហ្វ្រិក។ សារព័ត៌មានចិន South China Morning Post បានចុះផ្សាយកាលពីថ្ងៃទី៣០ធ្នូឆ្នាំ២០១៨នេះថាកំពង់ផែសមុទ្រនៃប្រទេស​​កេនយ៉ា ដែលខ្ចីបុលពីចិនមកសាងសង់ ដោយក្រុមហ៊ុនចិន មានភាគហ៊ុនផងដែរ កំពុងក្លាយជាទ្រព្យសម្បត្តិផ្ដាច់មុខរបស់ចិនហើយ។ កំពង់ផែនេះ គឺនៅក្រុង Mombasa ដែលជាមធ្យោបាយ ដឹកជញ្ជូនតាមផ្លូវសមុទ្រ​ដ៏ធំរបស់ប្រទេសកេនយ៉ា។ ដោយសារប្រទេសកេយ៉ាមិនអាចសងបំណុលចិនវិញអោយបានទាន់ពេលវេលា ឥឡូវនេះ កំពុងប្រឈមនឹងការរឹបអូស។ តើចិនពិតជាមានអំណាច រឹបអូសទ្រព្យសម្បត្តិនៅលើទឹកដីនៃប្រទេសដទៃឬទេ?

លោកនួនបូរិន ជូនសេចក្ដីប្រែសម្រួល៖

ព័ត៌មានដែលថា ចិនមានផែនការរឹបអូសកំពង់ផែសមុទ្រ នៅក្រុង Mombasa នៃប្រទេស​កេន​យ៉ានៃទ្វីបអាហ្រ្វិក កំពុងធ្វើឱ្យប្រទេសកូនបំណុលប្រាក់ពាន់លានដុល្លារនៃទ្វីបនេះ មានភាព​ច្របូក​ច្របល់ ជាខ្លាំង។ អ្នកនយោបាយរបស់ប្រទេសកេនយ៉ាងបានចោទខ្លាំងៗទៅប្រធានាធិបតី Uhuru​ Kenyatta ថាតើអាចដោះស្រាយបានដោយវិធីណា។ ក្នុងនាមជាប្រធានាធិបតី លោក Kenyatta ថាមិនអាចទៅរួចទេ ចំពោះការរឹបអូសទ្រព្យប្រទេសណាមួយ ដែលមើលទៅ​ដូចការ​ឈ្លានពាន។ លោកបានថ្កោលទោស ចំពោះក្រុមសវនកម្មរបស់ប្រទេស លោក​ដែលបាន​ ​បញ្ចេញព័ត៌មានទៅក្រៅអំពីភាពងាយគ្រោះថ្នាក់នៃកំពង់ផែ នៅក្រុង Mombasa នៅក្រោមការគ្រប់គ្រងរបស់ចិន ដែលថាចិនមាន​ផែនការរឹបអូស​កំពង់​ផែនេះ​ជារបស់ខ្លួនផ្ដាច់មុខ។ ប្រទេសកេនយ៉ា និងប្រទេសជាច្រើនទៀតនៃទ្វីបអាហ្រ្វិកបានធ្លាក់ក្នុងបំណុលយុទ្ធសាស្ត្ររបស់ចិន «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ»

យោងតាម វិទ្យាសា្ថនស្រាវជ្រាវ សេដ្ឋកិច្ច អាហ្វ្រិក ចិន ប្រទេសកេនយ៉ា មានលំដាប់ទី៣ នៃទ្វីបអាហ្រ្វិក គឺជាប់ណុលចិន ៩ពាន់៨០០លានដុល្លារ។ ប្រទេសអង់ហ្គោឡា ​សាំបៀ សាធារ​ណរដ្ឋកុងហ្គោ ប្រទេសហ្សិបបាវ៉េ ជាប្រទេសកូនបំណុលចិនធ្ងន់ធ្ងរ។ ប្រាក់កម្ចីច្រើនពាន់លាន​ដុលា្លរ យកមកសា្ថបនា ហេដ្ឋរចនាសម្ព័ន្ធ ធំៗ ទីក្រុងរណប ផ្លូវរថភ្លើងល្បឿនលឿន ។ តែការ​គ្រប់​គ្រប ដែលគ្មានតម្លាភាពបានធ្វើឱ្យគុណភាពនៃការប្រើប្រាស់ប្រាក់កម្ចី គ្មានប្រសិទ្ធភាព ។

សម្រាប់កែនយ៉ា បានធ្លាក់ក្នុងបំណុលចិនធ្ងន់ធ្ងរ នៅរយៈពេល១៧ឆ្នាំចុងក្រោយនេះ នៅពេល​ប្រទេសនេះត្រូវការលុយពីចិន ដើម្បីអភិវឌ្ឍន៍ប្រទេស ដែលក្រុមអ្នកសង្កេតការណ៍ថា អំពើពុក​រលួយ របស់ពួកមន្ត្រីគឺជា ឧបសគ្គនាំអោយវ័ណ្ឌក នៃបំណុលចិន។

ស្របពេលនេះ អគ្គ​សវនកម្ម ប្រទេសកេនយ៉ា បានព្រមានថា បើបំណុលកាន់ខ្ពស់ដោយការបោះរំលោះទៅវិញ​មិនទាន់ពេលវេល គឺចិនអាច រឹបអូសទ្រព្យសម្បត្តិរបស់ប្រទេសមួយចំនួន មកធ្វើការផ្ទៀង​ផ្ទាត់​នឹង ​ប្រាក់កម្ចីរបស់ចិន។

យោងតាមសារព័ត៌មាន Nairobi  The Star newspaper   លោកប្រធានាធិបតី Kenyatta បានច្រានចោលព័ត៌មានដែលថា ទ្រព្យសម្បតិ្តជាច្រើនរបស់ប្រទេសកំពុងស្ថិតក្នុងបញ្ជីរបស់ចិន ដើម្បីធ្វើការរឹបអូស។ លោកចាត់ទុក ជាការឃោសនា របស់ក្រុមប្រឆាំង។ លោកថាកេនយ៉ា កំពុងរៀបចំសងបំណុលត្រឡប់ទៅចិនវិញហើយ ។តែលោកមិនបានបញ្ជាក់ថាតើឆ្នាំ​នឹង​ចាប់​ផ្ដើម កាត់បន្ថយបំណុលចិនបានធូរស្រាលនោះទេខណៈប្រទេសនេះ ក៏កំពុងជាប់​បំណុល បារាំង​ ជប៉ុន អាល្លឺម៉ង និងអាមេរិកផងដែរ។ លោកប្រធានាធិបតី Kenyatta បានប្រាប់អ្នកសារព័ត៌មានថា ក្នុងកិច្ចសន្យា ខ្ចីប្រាក់ គឺពុំមានការបញ្ជាក់អំពីការរឹប​អូស​ទ្រព្យ​សម្បត្តិកូនបំណុលនោះទេ គឺគ្រាន់តែដាក់ការបង្ខិតបង្ខំអោយ សងបំណុលតែប៉ុណ្ណោះ។ លោកបានចោទសួរថាតើរឹបអូសបានដោយវិធីណា។ យ៉ាងណា កំពង់ផែសមុទ្រនៃ​ប្រទេស​ស្រីលង្កា គឺកំពង់ផែ Hambantota បានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិនទៅ កាលពីខែកក្កដា ឆ្នាំ២០១៧ ដែលសំណង់កំពង់ផែនេះ ស្រីលង្កាបានជំពាក់ចិន ១ពាន់៤រយ​លានដុល្លារ ៕

ព័ត៌មានទាក់ទង

ពលរដ្ឋថៃជិត៥២លាននាក់ត្រៀមទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី២៤មីនា

ពលរដ្ឋថៃដែលមានសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោ[...]

វៀតណាម៖ ក្មេង២០៩នាក់មានផ្ទុកតេនញ៉ាជ្រូកតាមរយៈការបរិភោគអាហារសាលា

យ៉ាងហោចណាស់ក្មេងចំនួន២០៩នាក់ក្នុងចំណោមក្មេងជ[...]

លោកម៉ាឌូរ៉ូស្នើឱ្យគណៈរដ្ឋមន្ត្រីទាំងមូលដាក់ពាក្យលាលែងពីតំណែងចំពេលលោករងការ​បណ្ដេញ​ពីអំណាច

វេណេហ្សូអេឡា៖ ប្រធានាធិបតីដែលប្រឈមនឹងការបណ្ដេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត