en     km
en     km

​អ្នកដំណើរ​តាម​យន្តហោះ​មក​កម្ពុជា​មានការ​កើនឡើង​ខ្លាំង​

Share

ភ្នំពេញ​៖​ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ សៀមរាប​ និង​ ក្រុងព្រះសីហនុ​ ទទួល​បាន​កំណើន​ចរាចរ​ហោះហើរយ៉ាង​ខ្លាំង​ដោយសារ​ការ​ពង្រីក​ជើងហោះហើរ​ដោយ​ក្រុមហ៊ុន​ថ្មី​មួយ​ចំនួន​ និង ​កំណើន​អ្នកដំណើរ​ជនជាតិ​ចិន​មក​កម្ពុជា​។​

អ្នកដំណើរចម្រុះជាតិសាសន៍រងចំាឡើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ប្រភពរូបភាព៖ Taken from Cambodia Air Facebook’s page

​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ VINCI​ AIRPORTS​ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​ ១២​ មេ​សា​នេះ​ថា​ អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ សៀមរាប​ និង ​ក្រុងព្រះសីហនុ​ មាន​កំណើន​ចរាចរ​យ៉ាង​ខ្លាំង​ដោយ​ទទួល​ស្វាគមន៍​អ្នកដំណើរចំនួន​ ៣​ លាន​នាក់​ ដោយ​កើនឡើង​ ២៦.១​ ភាគរយ​ ក្នុង​រយៈពេល​ ៣​ ខែ​ដំបូង​ឆ្នាំ​២០១៨​នេះ​។

​ក្នុង​នោះ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បាន​ទទួល​អ្នកដំណើរ ​១.៤​ លាន​នាក់​ ដោយ​កើនឡើង​ ៣៤.៥​ ភាគរយ​។

​ចំណែកឯ​ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ ទទួល​ស្វាគមន៍​អ្នកដំណើរ​កើនឡើង​ ១៧.៤​ ភាគរយ​ ដោយសារ​កំណើន​អ្នកដំណើរ​មក​ពី​ប្រទេស​ចិន ​និង ​ទីផ្សារ​ក្នុងស្រុក​គឺជា​កត្តា​ចម្បង​ជំរុញ​កំណើន​នេះ​។

​សេចក្តី​ប្រកាស​នេះ​បញ្ជាក់​ថា​ ការ​កើនឡើង​អ្នកដំណើរ​តាម​ផ្លូវអាកាស​ដោយសារ​ការ​ពង្រីក​ជើង​ហោះ​ហើរ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​មួយ​ចំនួន ​ដូច​ជា​ ក្រុមហ៊ុន​ Malindo​ ក្រុមហ៊ុន​ Vietjet​ និង​ ក្រុមហ៊ុន​ Shenzhen​ Airlines​ និង​ការ​កើនឡើង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ក៏​ជា​ច​លករ​ដ៏​សំខាន់​ជំរុញ​កំណើន​អ្នកដំណើរ​នេះ​ដែរ​។​ ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ទាំងនោះ​រួម​មាន​ ក្រុមហ៊ុន​ Spring​ ក្រុមហ៊ុន​ China​ Southern​ Airlines​ និង​ ក្រុមហ៊ុន​ Xiamen​ ។

​ជាមួយ​គ្នា​នេះ ​ការ​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ដូច​ជា​ Singapore​ និង​ Bangkok​ ដោយ​ក្រុមហ៊ុន​ JC​ Airlines​ and​ Lan​ Mei​ ក៏​បាន​ជំរុញ​កំណើន​អ្នកដំណើរ​មក​កម្ពុជា​ឆាប់រហ័ស​ផង​ដែរ​។

​ក្នុង​ត្រីមាស​ទី ​១​ ឆ្នាំ​ ២០១៨​នេះ​ ការ​ចរាចរណ៍​ជើងហោះហើរ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ VINCI​ Airports​ មានការ​កើនឡើង​ ១១.៦​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០១៧​។​ អ្នកដំណើរ​សរុប​ ៣៨.៦​ លាន​នាក់​នៅ​ក្នុង​ចំណោម​អាកាសយានដ្ឋាន​ផ្តល់​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​នៅ​តាម​ព្រ​លាន​យន្តហោះ​ចំនួន​ ៣៦​ ក្នុង​ប្រទេស​ចំនួន​ ៧​ និង​ទ្វីប​ចំនួន​ ៣៕

Share

Image
Image
Image