en     km
en     km

​សហភាព​សហព័ន្ធ​​យុវជន​កម្ពុជា​គ្រោង​ផលិត​ទូក​«​ង​»​វែង​ជាងគេ​លើ​ពិភពលោក​

Share

ភ្នំពេញ៖សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​គ្រោង​ផលិត​ទូក​«​ង​»​ដែល​មាន​ប្រវែង​ជិត​១០០​ម៉ែត្រ​និង​ចំណុះ​ទូក​ជាង​១៨០​នាក់​ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​។​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​គ្រោង​ផលិត​ទូក​«​ង​»​វែង​បំផុត​នៅ​លើ​ពិភពលោក​ដើម្បី​ជាប់​ជា​កំណត់​ត្រា​ពិ​ព​ភ​លោក​ Guinness World​ ​ Records​។​

​លោក​ ស​ សុខា​ អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រែ​វែង​នឹង​ចាប់ផ្តើម​ផលិត​ទូក​«​ង​»​ប្រវែង​៨៥​ម៉ែត្រ​និង​មាន​ចំណុះ​ទូក​ចំនួន​ ១៧៩​នាក់​ដែល​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ដើមខែ​មិថុនា​ ឆ្នាំ​ ២០១៨​ខាង​មុខ​។​​លោក​ថា​ក្នុង​ស​ប្តា​ហ៍​នេះ​ក្រុមការងារ​នឹង​ដឹក​ជញ្ជូន​ឈើ​និង​សម្ភារៈ​សម្រាប់​ផលិត​ទូក​នេះ​។​

​លោក​ ស​ សុខា​៖«​មានកម្ម​វិធី​មួយ​គឺ​កម្មវិធី​ធ្វើ​ទូក​វែង​ជាងគេ​ទូ​ទាំង​ពិភពលោក។​យើង​កំពុង​រៀបចំ​កម្មវិធី​នេះ​ចូល​ទៅ​កម្មវិធី​សង្ក្រាន្ត​ព្រៃវែង​យើង​ផង​ដែរ​។​ទូក​នេះ​យើង​គ្រោង​នឹង​ធ្វើ​រហូត​មាន​ប្រវែង​៨៥​ម៉ែត្រ​ដែល​អាច​នឹង​ផ្ទុក​មនុស្សរ​ហូ​ង​១៧៩​នាក់​។​»

​លោក​ ស​ សុខា​ បន្ថែម​ ការ​ធ្វើ​ទូក​«​ង​»​វែង​ជាងគេ​ដើម្បី​ឈ្នះ​កំណត់​ត្រា​ពិភពលោក​ Guinness​ World​ Records​ ដែល​ទូក​នេះ​នឹង​ដាក់​តាំង​បង្ហាញ​នៅ​ឱ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ស្ថិត​ក្នុង​ខេត្តព្រៃវែង​។​

​លោក​ ស​ សុខា​ អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បញ្ជាក់​ថា​បច្ចុប្បន្ន​ទូក​វែង​បំផុត​នៅ​លើ​លោក​គឺ​ទូក​របស់​ប្រទេស​ចិន​ដែល​មាន​ប្រវែង​៧៧,៥​ម៉ែត្រ​។​

​បច្ចុប្បន្ន​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក៏​បាន​ត្បាញ​ក្រ​ម៉ា​វែង​ជាងគេ​នៅ​លើ​ពិភពលោក​ដែល​មាន​ប្រវែង​១​ពាន់​ម៉ែត្រ​។​
​កាលពី​ឆ្នាំ​២០១៥​ នំអន្សម​យក្ស​របស់​ខ្មែរ​បាន​ដាក់​ប​ញ្ជូ​ល​ក្នុង​សៀវភៅ​កំណត់​ត្រា​ឯតទគ្គ​កម្ម​ Guinness​ World​ Records​ ដែល​បាន​ដាក់​បង្ហាញ​ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន្ត​នៅ​ខេត្តសៀមរាប​។​

​នំអន្សមជ្រូក​យក្ស​របស់​ខ្មែរ​ដែល​ដាក់​បង្ហាញ​នា​ឱកាស​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​៣​ នៅ​ខេត្តសៀមរាប​ ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំមមែ​នេះ​ បាន​ជាប់​ចំណាត់​ឯតទគ្គ​កម្ម​ថ្មី​ក្នុង​សៀវភៅ​កំណត់​ត្រា​វត្ថុ​ប្លែកៗ​លើ​ពិភពលោក​ (Guinness​ World​ Records)​។​​នំអន្សម​យក្ស​នេះ​មាន​ទង្ង​ន់​៣២៦៤​ពាន់​គីឡូក្រាម​។​

​បើ​តាម​អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​​កម្ពុជា​ លោក​ ស​ សុខា​ អះអាង​ថា​ ក្រៅពី​ទូក​វែង​ជាងគេ​នេះ​ក្រុម​សហភាព​យុវជន​កម្ពុជា​ក៏​នឹង​ផលិត​វត្ថុ​ប្លែងៗ​មាន​ទំហំ​យក្ស​ចំនួន​៥​ផ្សេង​ទៀត​៕

Share

Image
Image
Image