en     km
en     km

​រាជធានី​ ខេត្ដ​មួយ​ចំនួន​ នឹង​ជូ​ប​ជំនន់​ទឹកភ្លៀង​រង្វង់​ថ្ងៃ​ទី​១២​ ដល់​ ១៨​ ឧសភា​

Share

​ភ្នំពេញ​ ៖​ ប្រទេស​កម្ពុជា​ កំពុង​រង​ឥទ្ធិពល​ខ្យល់មូសុង​និរតី​ និង​ជ្រលង​សម្ពាធ​ទាប​ ដែល​នឹង​នាំ​ឲ្យ​រាជធានី​ ខេត្ដ​មួយ​ចំនួន​ មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​ ហើយ​តំបន់​ខ្លះ​ ទឹកភ្លៀង​នឹង​បង្ក​ជា​ជំនន់​។​ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​ព្យាករណ៍​អាកា​ធាតុ​របស់​ក្រសួង​ធនធានទឹក​ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១១​ ខែឧសភា​។​

​ឆ្នាំ​២០១៨​ នេះ​ រដូវវស្សា​បាន​ចូល​មក​ដល់​ពេញលេញ​កាលពី​ថ្ងៃ​ទី​០៥​ ខែឧសភា​ ។​ សារព័ត៌មាន​ Fresh​ news​ បាន​ស្រង់​សម្ដី​មន្ដ្រី​នាំពាក្យ​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ ឲ្យ​ដឹង​ថា​ បណ្ដា​ខេត្ដ​មួយ​ចំនួន​ ស្ថិត​នៅ​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ​ បាន​ទទួល​រង​ឥទ្ធិពល​ពី​ទឹកភ្លៀង​ខ្លាំង​ជាង​បណ្ដា​ខេត្ដ​ផ្សេងៗ​។​ ខេត្ដ​ទាំងនោះ​រួម​មាន​ ខេត្ដបាត់ដំបង​ ប៉ៃលិន​ បន្ទាយ​មាន​ជ័យ​ និង​ខេត្ដព្រះវិហារ​ បើ​ទោះជា​ខេត្ដ​ទាំងនេះ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្ដី​ ប៉ុន្ដែ​វា​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ផលដំណាំ​របស់​កសិករ​ឡើយ​ ដោយសារ​តែ​ទឹក​លិច​ក្នុង​រយៈពេល​ខ្លី​។​

​យោង​តាម​ការ​បញ្ជាក់​ពី​ មន្ដ្រី​នាំពាក្យ​ដដែល​នេះ​ ត្រឹម​រយៈពេល​ ១០​ថ្ងៃ​ គិត​ពី​ថ្ងៃ​ទី​០១​ ខែ​ ឧសភា​ មក​ ភ្លៀង​ រន្ទះ​ និង​ខ្យល់​កន្ដ្រាក់​ បាន​វាយប្រហារ​ទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ បណ្ដាល​ឲ្យ​រលំ​ បង្ក​ជា​ការ​ខូចខាត​មធ្យម​ និង​ធ្ងន់ធ្ងរ​សរុប​ចំនួន​ ៤៩៧​ខ្នង​ ហើយ​ក្នុង​រយៈពេល​នេះ​ មាន​មនុស្ស​ ១១​នាក់​បាន​ស្លាប់​ និង​សត្វ​គោ​ ក្របី​ ចំនួន​ ១២​ក្បាល​ បាន​ងាប់​ ដោយសារ​រន្ទះបាញ់​៕

Share

Image
Image
Image