en     km
en     km

​ផ្នូរ​ធំ​មួយ​រក​ឃើញ​គ្រោងឆ្អឹង​ជាង​២០០​នៅ​ប្រទេស​ស្រី​លង្កា​ ​

Share

អ្នកជំនាញ​របស់​ប្រទេស​ស្រី​លង្កា​ ឱ្យ​ដឹង​ថា​ ផ្នូរ​ដ៏​ធំ​មួយ​ត្រូវ​បាន​រក​ឃើញ​គ្រោង​ឆ្នឹ​ង​មនុស្ស​ ជាង​២០០​ នៅ​ដើមឆ្នាំ​នេះ​ ក្នុង​ទីក្រុង​ Mannar​ ភាគ​ពាយ័ព្យ​បាន​ក្លាយជា​ផ្នូរ​ធំ​បំផុត​សម្រាប់​ប្រទេស​នេះ​។​នេះ​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ ។​

គ្រោងឆ្អឹងជាង ២៣០ ប្រទះឃើញនៅក្នុងផ្នូរមួយដែលជាតំបន់អតីតសង្រ្គាមកើតឡើងនៅ អំឡុងខែ សីហា ឆ្នំា ១៩៩០។ photo; Taken from BBC

​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ ឱ្យ​ដឹង​ទៀត​ថា​ គ្រោងឆ្អឹង​ជាង​ ២៣០​ ប្រទះ​ឃើញ​នៅ​ក្នុង​ផ្នូរ​មួយ​ដែល​ជា​តំបន់​អតីត​សង្គ្រាម​កើតឡើង​នៅ​ អំឡុង​ខែ​ សីហា​ ឆ្នាំ​ ១៩៩០​។​

​ក្រុម​សិទ្ធិ​មនុស្ស​បានឱ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​ ២​ម៉ឺន​នាក់​ បាន​បាត់​ខ្លួន​អំឡុង​ពេល​ សង្គ្រាមស៊ីវិល​ដែល​ត្រូវ​បាន​បញ្ចប់​កាលពី​ឆ្នាំ​ ២០០៩​។​

​សង្គ្រាមស៊ីវិល​អូស​បន្លាយ​អស់​រយៈពេល​ ២៦​ ឆ្នាំ​ រវាង​កងទ័ព​ និង​ពួក​ឧទ្ទាម​ផ្តាច់ខ្លួន​តា​មី​ល​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១​សែន​នាក់​។​

​គ្រោងឆ្អឹង​ដែល​គេ​រក​ឃើញ​ទាំងនោះ​នៅ​មិន​ទាន់​ច្បាស់​ថា​នរណា​ជា​ជន​រង​គ្រោះ​ ហើយ​ស្លាប់​ដោយ​របៀប​ណា​នៅឡើយ​ទេ​។​ ប្រភព​៖​ BBC​

Share

Image
Image
Image