en     km
en     km

​ក្រសួងយុត្តិធម៌​៖​ ពិនិត្យ​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​សុំ​បន្ធូរបន្ថយ​និង​លើកលែងទោស​

Share

​ភ្នំពេញ​៖​ ក្រសួងយុត្តិធម៌​បើក​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ​និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត ​ដើម្បី​ស្នើ​សុំ​បន្ធូរ​បន្ថយទោស ​និង​ លើកលែងទោស​។​ តាម​កិច្ចប្រជុំ​នេះ​ ទណ្ឌិត​ជាង​ ៣០០​ នាក់ ​អាច​នឹង​ត្រូវ​បាន​លើកទោស​ និង​បន្ធូរ​បន្ថយទោស​នៅ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​នៅ​ពាក់​កណ្តាលខែ​ មេ​សា​ខាង​មុខ​នេះ​។​

                             ស្ត្រី​ជា​ទណ្ឌិត​ដែល​មាន​កូន​តូច ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​វិញ កាល​ពី​ឆ្នំា ២០១៥។ រូបភាពៈ ម៉ៃ វីរៈ/postkhmer

​យ៉ាងតិច​ទណ្ឌិត​ ៣២១​ នាក់​ ក្នុង​ចំណោម​នោះ​ទណ្ឌិត​ជា​ស្ត្រី​ចំនួន​២៨​នាក់​ត្រូវ​បាន​គណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ​និង​វាយតម្លៃ​ ដើម្បី​បន្ធូរបន្ថយ​និង​លើកលែងទោស​នៅ​ក្នុង​ពិធីបុណ្យ​ចូល​​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​។​ ទណ្ឌិត​ទាំងនោះ​មក​ពី​ពន្ធនាគារ​ចំនួន​២០​និង​មណ្ឌល​កែប្រែ​ចំនួន​៤​។​

​លោក​ សុច​ សុ​ផា​ន់​ណា​រ៉ា​ អគ្គនាយករង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងយុត្តិធម៌​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ដើម្បី​ស្នើ​សុំ​បន្ធូរ​បន្ថយទោស​គឺ​ទណ្ឌិត​ត្រូវ​អនុវត្ត​ទោស​មួយ​ភាគ​បី​នៃ​ទោស​និង​ពីរ​ភាគ​បី​នៃ​ទោស​ទើប​អាច​ស្នើ​សុំ​លើកលែងទោស​។​ជាមួយ​គ្នា​នេះ​លោក​ថា​ ទណ្ឌិត​ត្រូវ​ចេះ​កែប្រែ​ខ្លួន​ឲ្យ​បាន​ល្អ​នៅ​ក្នុង​ពន្ធនាគារ​ ដើម្បី​អាច​ទទួល​ការ​ស្នើ​សុំ​បន្ធូរបន្ថយ​និង​លើកលែងទោស​។​

​លោក​ សុច​ សុ​ផា​ន់​ណា​រ៉ា​៖​ «​មួយ​ភាគ​បី​នៃ​ទោស​សម្រាប់​ស្នើ​សុំ​បន្ធូរ​បន្ថយទោស​ និង​ពីរ​ភាគ​បី​នៃ​ទោស​អាច​ស្នើ​សុំ​លើកលែងទោស​ប៉ុន្តែ​ចង់​បញ្ជាក់់​បន្ថែម​ថា​មិនមែន​ថា​ឲ្យ​តែ​គ្រប់​តាម​លក្ខ​ខ័​ណ​តាម​ផ្លូវច្បាប់​ត្រូវ​តែ​បន្ធូរ​បន្ថយទោស​ឬ​លើកលែង​ទេ​។​
គណៈកម្មការ​ថ្នាក់​ជាតិ​ដែល​នាំ​ដោ​យេ​ក​ឧត្តម​រដ្ឋមន្ត្រី​គឺ​លោក​យកចិត្តទុកដាក់​បំផុត​ទាក់ទង​ទៅ​នៅ​នឹង​ការ​ប្រែ​របស់​ទណ្ឌិត​ក្នុង​ពន្ធនាគារ​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​។​ ជា​ពិសេស​សាលក្រម​ សាលដីកា​ស្ថាពរ​នេះ​ឯក​។​អ្វី​ដែល​កែប្រែ​គឺ​យើង​ពិនិត្យ​ទៅ​លើ​ទណ្ឌិត​ទាំងនោះ​ដែល​គាត់​អនុវត្ត​ល្អ​ មានការ​ប្រឡងប្រណាំង​នៅ​ក្នុង​ពន្ធនាគារ​។​»

​លោក​ សុច​ សុ​ផា​ន់​ណា​រ៉ា​ បញ្ជាក់​ថា ​ក្នុង​ចំណោម​ទណ្ឌិត​ជាង​៣០០​នាក់​នេះ​ក៏​មាន​ទណ្ឌិត​ជា​ជនបរទេស​ប្រមាណ​១០​ភាគរយ​ស្នើ​សុំ​បន្ធូរបន្ថយ​និង​លើកលែងទោស​។​លោក​ថា​ទណ្ឌិត​ដែល​មានទោស​កាច​សាហាវ​ឬ​ព្យសនកម្ម​ធ្ងន់ធ្ងរ​ក្រសួងយុត្តិធម៌​នឹង​មិន​អាច​បន្ធូរបន្ថយ​ទោ​និង​លើកលែងទោស​ឲ្យ​ទេ​។​ប៉ុន្តែ​លោក​ថា​ពុំ​មាន​សកម្មជន​ដីធ្លី​ឬ​អ្នកទោស​នយោបាយ​ស្នើ​សុំ​លើកលែងទោស​ទេ​។

​ក្រោយ​ពី​គណៈកម្មការ​ខេត្ត​និង​ថ្នាក់​ជាតិ​បញ្ចប់​ការ​វាយ​ត​ម្លែ​បញ្ជី​ឈ្មោះ​ទណ្ឌិត​នឹង​ត្រូវ​ព្រះមហាក្សត្រ​ដើម្បី​ព្រះ​រាជទាន​បន្ធូរបន្ថយ​និង​លើក​លើកលែងទោស​។​ការ​ស្នើ​សុំ​បន្ធូរបន្ថយ​និង​លើក​លើកលែងទោស​ធ្វើ​ឡើង​ក្នុង​ពិធីបុណ្យ​ជាតិ​ធំៗ​ ដូច​ជា​ ពិធីបុណ្យ​អ៊ុំ​ទូក​ បុណ្យ​វិសាខបូជា​និង​ពិធី​បុណ្យចូលឆ្នាំ​ខែ្ម​រ​។​

​កាលពី​ពិធី​បុណ្យចូលឆ្នាំ​ខែ្ម​រ​ឆ្នាំ​២០១៧​ទណ្ឌិត​៣៩១​នាក់​ក្នុង​នោះ​ទណ្ឌិត​២៤​នាក់​ត្រូវ​បាន​ស្នើ​សុំ​បន្ធូរបន្ថយ​និង​លើក​លើកលែងទោស​៕

Share

Image
Image
Image