en     km
en     km

ឥណ្ឌា នឹងផ្អាកទិញប្រេងពីវេណេហ្សូអេឡាក្រោមសម្ពាធរបស់អាមេរិក

Share

ប្រភពការទូតនៃប្រទេសឥណ្ឌា បានដឹងថា ឥណ្ឌានឹងកាត់បន្ថយឬក៏ផ្អាកទិញ​ប្រេងពីប្រទេស​វេណេ​ហ្សូអេឡា នៅចុងខែមេសាឆ្នាំ២០១៩នេះ ទៅតាមសំណើរបស់អាមេរិក​ដែលប្រាប់ឱ្យ ក្រុងញូដែលីចូលរួមជាមួយអាមេរិក ដាក់ទណ្ឌកម្មប្រេងលើរបបម៉ាឌូរ៉ូ។

តាមសារព័ត៌មាន  The Economic Times ឥណ្ឌានឹងបង្វិលការទិញប្រេង ទៅប្រទេសប្រេស៊ីល និងម៉ីចស៊ីចកូ។ សហរដ្ឋអាមេរិក តាមរយៈសេតវិមានរបស់ប្រធានាធិបតីត្រាំ នឹងសម្រេចបិទ​ការ​នាំ​ប្រេងចូលពីប្រទេសវេណេហ្សូអេឡា នៅថ្ងៃទី២៨មេសា ខែក្រោយនេះ។ ការ​ដាក់​ទណ្ឌ​កម្មនេះ ធ្វើឡើងដើម្បី គាបសង្កតលោកម៉ាឌូប្រធានាធិបតីវេណេហ្សូអេឡា ដែលអាមេរិក​ថាជា​មេដឹក​នាំខុសច្បាប់ អោយចុះចេញពីតំណែងហើ់យរៀបចំការបោះឆ្នោតប្រធានាធិបតី​ឡើងវិញ។

ឥណ្ឌា ជាប្រទេសនាំប្រេងពីវេណេហហ្សូអេឡាធំទី៣បន្ទាប់ពីប្រទេសចិន។ ប្រទេសធំនេះ ត្រូវការ​ប្រេងពីវេណេហសូអេឡាក្នុងមួយថ្ងៃ២សែន ៨ម៉ឺនបារ៉េល។ កាលសប្ដាហ៍មុន រដ្ឋមន្ត្រីការ​បរទេស​អាមេរិក បានជួបសមភាគីឥណ្ឌា នៅក្រុងវ៉ាស៊ីនតោន ដែលក្នុងជំនួបនោះ អាមេរិក​បានសុំអោយឥណ្ឌាផ្អាកទិញប្រេងពីវេណេហ្សូអេឡា មួយរយៈ ដោយរង់ចាំរដ្ឋាភិបាលថ្មីនៃ​ប្រទេស​វេណេហ្សូអេឡាត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោតប្រធានាធិបតីម្ដងទៀត។

អ្នកសេដ្ឋកិច្ចព្រមានថា បើទណ្ឌកម្មប្រេងកើតឡើងព្រមគ្នា លើប្រទេសវេណេហសូអេឡា គឺរបប​​ម៉ាឌូរ៉ូនឹងជូបចលាចលធ្ងន់ធ្ងរហើយប្រជាជននឹង​បន្តតវ៉ាគាបសង្កត់លោកម៉ាឌូរ៉ូ​អោយ​ចុះ​ចេញពីតំណែង​ជាបន្ទាន់៕

 

Share

Image
Image
Image